សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយព្រះពរ​ព្រះមហាក្សត្រ ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្វាយព្រះពរ​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​។​

​នៅ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ បាន​លើកឡើងថា «​ក្នុង​ព្រះរាជ​វរោកាស​ដ៏​ឧត្ដុង្គឧត្ដម​ប្រសើរ​ថ្លៃថ្លា នៃ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទូលព្រះបង្គំជាខ្ញុំ និង​ភរិយា សូម​ព្រះ​បរម​រាជានុញ្ញាត​ធ្វើ​អភិវន្ទន​កិច្ច ថ្វាយព្រះពរ​បវរ​មហា​ប្រសើរ និង​សូម​លើក​ហត្ថ​ទាំង​ទ្វេ​ប្រណម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក មាន​ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ទេវតា​ឆ្នាំ​ថ្មី ព្រះ​បារមី ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ និង​ដួង​ព្រះ​វិញ្ញានក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ សូម​តាម​បីបាច់​ថែរក្សា​ប្រោះព្រំ​សព្ទសាធុការពរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់មាន​ព្រះរាជសុខភាព​បរិបូរណ៍ ព្រះរាជ​កាយពល​វិបុល​មាំមួន ព្រះ​បញ្ញាញាណ​ឈ្លាសវៃ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ព្រះ​ម្លប់​សម្រាប់​អាណាប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​»៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងកសិកម្ម ប្រកាសថា មិនមាន​ករណី​សាច់គោ មាន​ជំងឺ​នោះឡើយ​!
ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តសៀមរាបចុះពិនិត្យ ​និងសិក្សាកំណត់ព្រំដីគម្រប់ព្រៃឈើឆ្នាំ២០០២​ ដើម្បីកាត់ឆ្វៀល ​និងទប់ស្កាត់ការទន្រ្ទានដីរដ្ឋ​
ព័ត៌មានជាតិ
ផ្លូវជាតិលេខ៤១ ខូចខាតយ៉ាងធ្ងន់ធ្ងរ! ​ពលរដ្ឋដែលធ្វើដំណើរទៅភ្នំពេញ ​ឬខេត្តព្រះសីហនុ ​សូមរកផ្លូវវាងជាបណ្ដោះអាសន្ន​
ព័ត៌មានជាតិ
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ ​ក្នុងឱកាសព្រះរាជពិធីខួបលើកទី១៦ឆ្នាំ​ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ​
ព័ត៌មានជាតិ
​កម្ពុជា-ចិន ចុះ MOU លើវិស័យវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និងនវានុវត្តន៍
ព័ត៌មានជាតិ
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្វាយព្រះពរ​ព្រះមហាក្សត្រ ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី