មន្ត្រីជំនាញខេត្តសៀមរាបចុះពិនិត្យ ​និងសិក្សាកំណត់ព្រំដីគម្រប់ព្រៃឈើឆ្នាំ២០០២​ ដើម្បីកាត់ឆ្វៀល ​និងទប់ស្កាត់ការទន្រ្ទានដីរដ្ឋ​​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទី នៅបន្ទប់ប្រជុំសាលាខេត្តបានរៀបចំពិធីជួបពិភាក្សាការងារស្តីពីវឌ្ឍនភាព ការពិនិត្យ សិក្សា និងជំរុញការងារកាត់ឆ្វៀលដីគម្រប់ព្រៃឈើឆ្នាំ២០០២ ដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង ដោយមានការអញ្ជើញចូលរួមពីលោក នាយករដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។

កិច្ចប្រជុំពិភាក្សានេះ បានផ្តោត និងជំរុញដល់ក្រុមការងារអនុវត្តការកាត់ឆ្វៀលដីគម្រប់ព្រៃឈើឆ្នាំ២០០២ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ដែលប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ដើមី្បកំណត់ព្រំឱ្យបានច្បាស់សាល់និងងាយស្រួលគ្រប់គ្រង និងធ្វើការទប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទ សំខាន់នៅតំបន់ដែលស្ថិតនៅក្នុងដីគម្រប់ព្រៃឈើ៕

អត្ថបទដែលជាប់ទាក់ទង
សហភាព​អឺរ៉ុប ផ្តល់ជំនួយ ៤៧០ ០០០ ដុល្លារ ជួយ​ដល់​ប្រជាជន​កម្ពុជា រងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ នឹង​បង្កើត​ទីក្រុង​សៀមរាប​ថ្មី ដើម្បី​ទាក់ទាញ​អ្នកទេសចរ​!
ព័ត៌មានជាតិ
ស្តង់​លក់ទំនិញ​បញ្ចុះតម្លៃ និង​ចំណីអាហារ មាន​តិចតួច នៅ​សួនច្បារ មុខ​វត្ត​បទុម និង​សួនច្បារ​សម្តេច ហ៊ុន សែន មុខ​ណាហ្គា​
ព័ត៌មានជាតិ
កងទ័ព​មួក​ខៀវ​កម្ពុជា​ម្នាក់ ទើប​មកពី​ស៊ូដង់​ខាងត្បូង ឆ្លង​ជំងឺ​កូ​វីដ​១៩!
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា ចែករំលែក​ពីជំនាញ ទំនាក់ទំនង
ព័ត៌មានជាតិ
ក្រសួងកសិកម្ម ប្រកាសថា មិនមាន​ករណី​សាច់គោ មាន​ជំងឺ​នោះឡើយ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី