ក្រសួងទេសចរណ៍ នឹង​បង្កើត​ទីក្រុង​សៀមរាប​ថ្មី ដើម្បី​ទាក់ទាញ​អ្នកទេសចរ​!​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ ទៅកាន់​ខេត្តសៀមរាប​-​អង្គរ ឱ្យបាន​ប្រមាណ ៧ លាន​នាក់ នៅ​ឆ្នាំ​២០៣៥ គោលដៅ​ទេសចរណ៍​ធំៗ​ថ្មី នៅ​ជុំវិញ​អង្គរ នឹង​ត្រូវបាន​បង្កើតឡើង​។ ផែនការ​នេះ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តសៀមរាប​។ ក្នុងនោះ ការបង្កើត​ទីក្រុង​សៀមរាប​ថ្មី ក៏​ស្ថិតក្នុង​គម្រោង​គោលដៅ​ទេសចរណ៍​ធំៗ​ថ្មី នៅ​ជុំវិញ​អង្គរ ផងដែរ​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​រយៈពេល ៩​ខែ ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​បន្ត នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២០ ក្នុងដំណាក់កាល​វិបត្តិ កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តសៀមរាប ត្រូវបាន​ដាក់​ឆ្លង​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរ​ណ៍ហើយ ក្នុងនោះ ក្រសួងទេសចរណ៍ ក៏​កំពុង​រៀបចំ​កែសម្រួល​ឱ្យ​វា​ខ្លី​ជាង​មុន ដើម្បី​ដាក់​ឆ្លង​រាជរដ្ឋាភិបាល ពិនិត្យ និង​អនុម័ត នៅពេល​ខាងមុខ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា គោលដៅ​ទេសចរណ៍​ថ្មី ចំនួន ៤ ធំៗ​បន្ថែមទៀត លើ​គោលដៅ​ទេសចរណ៍ ២ ដែលមាន​ស្រាប់ អាច​នឹង​ត្រូវបាន​បង្កើត​ឡើង ក្នុងនោះ រួមមាន តំបន់​បឹង​ទន្លេសាប តំបន់ភ្នំ​គូលែន តំបន់​បន្ទាយស្រី និង​ទីក្រុង​សៀមរាប​ថ្មី​។​

​ឯ​​ក​ឧ​ត្ត​ម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ចំពោះ​ការបង្កើត​ទីក្រុង​សៀមរាប​ថ្មី​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​ទ្រទ្រង់​ដល់ទី​ក្រុង​សៀមរាប បច្ចុប្បន្ន ដែល​មិនអាច​សាងសង់​សំណង់​ទំនើប​ខ្ពស់ៗ ឬ​សំណង់ ដែល​ប៉ះពាល់​ដល់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​។ 

​ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​ចក្ខុវិស័យ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ មក​ទស្សន​ខេត្តសៀមរាប ឱ្យបាន ៧ លាន​នាក់ នៅ​ឆ្នាំ​២០៣៥ ដោយ​នឹង​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ ៩០ ម៉ឺន​នាក់ រួមជាមួយ​ការទទួលបាន​ប្រាក់ចំណូល​ប្រមាណ ៥ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​នោះ​។ ដើម្បី​សម្រេច​ចក្ខុ​វិស័យនេះ ទីក្រុង​សៀមរាប បច្ចុប្បន្ន មិនអាច​ទ្រទ្រង់បាន​គ្រប់គ្រាន់​ឡើយ គឺ​ចាំបាច់​ត្រូវបង្កើត​ឱ្យមាន​ទីក្រុង​ថ្មី​មួយទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា ទីក្រុង​សៀមរាប​ថ្មី​នេះ ត្រូវតែ​រៀបចំ​ឱ្យ​ក្លាយជា​ទីក្រុង​វៃឆ្លាត (Smart City)​។ ប៉ុន្តែ​ប្លង់គោល​ទីក្រុង​ទាំងមូល អាច​នឹងត្រូវ​សិក្សា​រចនា​ឡើង តាម​ទម្រង់​បុរាណ​ខ្មែរ​។​

​ចំពោះ​ទីតាំង​ទីក្រុង​សៀមរាប​ថ្មី​នេះ ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ត្រី បង្ហើប​ឱ្យដឹងថា គឺ​ត្រូវ​ស្ថិតនៅ​ក្រៅពី​តំបន់​ការពារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​៕​

អត្ថបទដែលជាប់ទាក់ទង
បុណ្យអុំទូក​ឆ្នាំនេះ មាន​ទណ្ឌិត ៦៩៥​នាក់ ត្រូវបាន​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​!
ព័ត៌មានជាតិ
បុណ្យអុំទូក ថ្ងៃទី១ ឆេះ​ហាង​បាយ​ចិន នៅ​ជិត​ស្ពាន​កោះ​ពេជ្រ ប្រើពេល​កន្លះ​ម៉ោង​ពន្លត់ អស់​ទឹក ៣​ឡាន
ព័ត៌មានជាតិ
អំណោយ​ប្រចាំខែ​របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ១៥​គ្រួសារ​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ និង​សប្បាយរីករាយ ក្នុង​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ថ្ងៃទី​១ !
ព័ត៌មានជាតិ
ថ្ងៃ​ឈប់សម្រាក​បុណ្យ​ព្រះមហាក្សត្រ ឡើង​គ្រង​រាជសម្បត្តិ ថ្ងៃទី​២៩​តុលា កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក ស្លាប់ ៦​នាក់ របួស ៥​នាក់​
ព័ត៌មានជាតិ
សហភាព​អឺរ៉ុប ផ្តល់ជំនួយ ៤៧០ ០០០ ដុល្លារ ជួយ​ដល់​ប្រជាជន​កម្ពុជា រងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី