(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន បួនសែនរៀល (៤,៤០០,០០០រៀល) និងអង្ករចំនួន ២៤ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៥គ្រួសារ ព្រមទាំង ក្រុមការងារមូលដ្ឋាន ចំនួន ១២គោលដៅ តាមរយៈក្រុមការងារភូមិសង្កាត់ និងយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស។ អំណោយទាំងនេះ ត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនប្រជាពលរដ្ឋទាំង ១៥គ្រួសារ ជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទុរគតជនចំនួន ១៥គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែ រួមមាន៖
១-/ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបានអង្ករ ០៣ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
២-/ ឈ្មោះ ខាន់ សួន អាយុ៧១ឆ្នាំ រស់នៅភូមិព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ ០៤ការ៉ុង និងថវិកា ២០ម៉ឺនរៀល ។
៣-/ ឈ្មោះ សន គីម ភេទស្រី អាយុ ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ ០១រ៉ុង ថវិកា ១០ម៉ឺនរៀល។
៤-/ (ចៅ គង់ ស្លាប់) នៅប្រពន្ធ នៅភូមិព្រែករទាំង អង្ករ ០១ការ៉ុង ថវិកា ១០ម៉ឺនរៀល ។
៥-/ ឈ្មោះ ផាត សុខជា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ ០១ការ៉ុង និងថវិកា ២០ម៉ឺនរៀល ។
៦-/ ឈ្មោះ ស្រី ចេង (ស្លាប់) ភេទប្រុស អាយុ៨៧ឆ្នាំ នៅភូមិព្រែករទាំង (នៅប្រពន្ធមានជីវភាពខ្វះខាត) ស្នើសុំអង្ករ ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល ។
៧-/ ឈ្មោះ ស រុន ភេទស្រី អាយុ៨១ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ ០១ការ៉ុង ថវិកា ១០ម៉ឺនរៀល ។
៨-/ ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ស្នើសុំអង្ករ ០១ការ៉ុង ថវិកា ១០ម៉ឺនរៀល ។
៩-/ ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៧៩ឆ្នាំ នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ ០២ការ៉ុង ថវិកា ២០ម៉ឺនរៀល ។
១០-/ ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ ០១ការ៉ុង ថវិកា ១០ម៉ឺនរៀល ។
១១/ ឈ្មោះ ឡុង សុន ភេទស្រី អាយុ ៦៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក ០៣នាក់) ទទួលបានអង្ករ ០២ការ៉ុង ថវិកា ២០ម៉ឺនរៀល។
១២-/ ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) អង្ករ ០១ការ៉ុង ថវិកា ១០ម៉ឺនរៀល ។
១៣-/ ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧១ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) អង្ករ ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៤-/ ឈ្មោះ យឺន សុដារ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ (កំព្រា) ពិការជើងទាំងសងខាង ទទួលបានអង្ករ ០១ការ៉ុង ថវិកា ១០ម៉ឺនរៀល រៀងរាល់ខែ។
១៥-/ ឈ្មោះ អិត សំអាង ភេទស្រី អាយុ ១៨ឆ្នាំ ព្រែកកំពឹស អង្ករ ០១ការ៉ុង ថវិកា ១០ម៉ឺនរៀល៕




