ទូតកម្ពុជា​ ចុះស្វែងយល់ពីមជ្ឈមណ្ឌលជាតិកោសល្យវិច័យកូរ៉េ​ ដើម្បីសម្រេចស្នើសុំថវិកាសាងសង់នៅកម្ពុជា​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កូរ៉េ)៖ ក្រុមការងារស្ថានទូតកម្ពុជាដឹកនាំដោយឯកឧត្តម​ ឡុង ឌីម៉ង់​ ឯកអគ្គរាជទូត កាលពីថ្ងៃសៅរ៍​ បានចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីមជ្ឈមណ្ឌលជាតិកោសល្យវិច័្ចយកូរ៉េ នៅទីក្រុងវ៉ុនជូ (Wonju)​ ដែលមានចម្ងាយប្រហែល 90 គីឡូពីសេអ៊ូល។

ការចុះទស្សនកិច្ចសិក្សាស្វែងយល់នេះ​ ដើម្បីជាមូលដ្ឋានកសាងឯកសារសម្រាប់រាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីពិចារណាសម្រេចស្នើសុំហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េ ក្នុងគម្រោងសាងសង់ បំពាក់ឧបករណ៍ និងផ្ទេរចំណេះដឹង-បច្ចេកវិទ្យា មជ្ឈមណ្ឌលកោសល្យវិច័យមួយនៅកម្ពុជា។ 

ឯកឧត្តម​ ឡុង ឌីម៉ង់​ និងក្រុមការងារបានឃើញពីឧបករណ៍ទំនើបៗ និងជាពិសេសបច្ចេកវិទ្យាស្រាវជ្រាវ កំណត់អត្តសញ្ញាណបទឧក្រិដ្ឋនានា តាមរយៈការវិភាគលើ DNA, ស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំរូបិយប័ណ្ណ...រហូតដល់ការធ្វើកោសល្យវិច័យទៅលើសាកសពនិង Crime scene investigation។

ជាមួយគ្នានេះ​ ឯកឧត្តម​ ឡុង ឌីម៉ង់​ បានបង្ហាញពីចំណាប់អារម្មណ៍ថា៖​ ដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះបានធ្វើឱ្យយើងខ្ញុំយល់ឃើញថា គេប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យដើម្បីបកបង្ហាញការពិត៕

អត្ថបទដែលជាប់ទាក់ទង
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា ​ចែករំលែកគោលដៅចម្បង​ ៥ចំណុចសម្រាប់សហគ្រិន ​ដើម្បីពង្រីកសមត្ថភាពលើធុរកិច្ចរបស់ខ្លួន​
ព័ត៌មានជាតិ
ក្រុមហ៊ុន ហ៊ួត ជា ​បើកសម្ភោធសាខាថ្មីនៅក្រុងបាវិត និងចែកអំណោយដល់ជនក្រីក្រ​
ព័ត៌មានជាតិ
ទូតកម្ពុជា ​ទទួលបានបន្ទប់ចល័តសម្រាប់អ្នកជំងឺកូវីដ១៩ ​ពីនាយករដ្ឋមន្ត្រីថៃ​
ព័ត៌មានជាតិ
លទ្ធផលអង្កេត៖ ​វត្តមានប្រភេទសត្វកម្រមួយចំនួននៅតំបន់រ៉ាមសារ ​កើនឡើងក្នុងត្រីមាសទី៣ ឆ្នាំ២០២០​
ព័ត៌មានជាតិ
ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល​ ១០ខែឆ្នាំ២០២០ ​មានកំណើនគ្រប់គោលដៅនាំចេញទាំងអស់​
ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជា ​ចូលរួមអបអរសាទរទិវាសន្សំអាស៊ាន​ ថ្ងៃទី៣១ ខែតុលា ជាលើកដំបូង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី