សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ និង​សប្បាយរីករាយ ក្នុង​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ថ្ងៃទី​១ !​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ទោះបីជា​នៅ​ឆ្នាំនេះ កម្ពុជា​យើង មិន​រៀបចំ​ពិធីបុណ្យ​អុំទូក ដូច​រៀងរាល់ឆ្នាំ​ក៏ដោយ ប៉ុន្តែ​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ ត្រូវ​នឹង​ថ្ងៃបុណ្យ​អុំទូក ថ្ងៃទី​១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​អបអរសាទរ និង​សប្បាយរីករាយ ក្នុង​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​ថ្ងៃនេះ ជា​ថ្ងៃ​ដំបូង នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២០​។ ថ្វីត្បិតតែ​យើង​មិនមាន​ពិធី​ប្រណាំងទូក នៅ​ទីក្រុង​ភ្នំពេញ​ក៏ដោយ ក៏​បងប្អូន​ប្រជាពលរដ្ឋ អាច​កម្សាន្ត​សប្បាយរីករាយ នៅតាម​បណ្ដា​ខេត្ត​នានា ទៅតាម​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ក៏ដូចជា​បង្ការ​ការពា​រការ​ចម្លងជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​សូម​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ដើម្បីអោយ​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​មានឱកាស​បាន​សប្បាយរីករាយ​ក្នុង​ក្នុង​ថ្ងៃ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​នេះ នៅ​ទូទាំងប្រទេស​»៕​

អត្ថបទដែលជាប់ទាក់ទង
ធនាគារជាតិនៃកម្ពុជា ​ចូលរួមអបអរសាទរទិវាសន្សំអាស៊ាន​ ថ្ងៃទី៣១ ខែតុលា ជាលើកដំបូង​
ព័ត៌មានជាតិ
ទូតកម្ពុជា​ ចុះស្វែងយល់ពីមជ្ឈមណ្ឌលជាតិកោសល្យវិច័យកូរ៉េ​ ដើម្បីសម្រេចស្នើសុំថវិកាសាងសង់នៅកម្ពុជា
ព័ត៌មានជាតិ
Good News: ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសថាមិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មី
ព័ត៌មានជាតិ
បុណ្យអុំទូក​ឆ្នាំនេះ មាន​ទណ្ឌិត ៦៩៥​នាក់ ត្រូវបាន​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​!
ព័ត៌មានជាតិ
បុណ្យអុំទូក ថ្ងៃទី១ ឆេះ​ហាង​បាយ​ចិន នៅ​ជិត​ស្ពាន​កោះ​ពេជ្រ ប្រើពេល​កន្លះ​ម៉ោង​ពន្លត់ អស់​ទឹក ៣​ឡាន
ព័ត៌មានជាតិ
អំណោយ​ប្រចាំខែ​របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ១៥​គ្រួសារ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី