ក្រសួងកសិកម្ម ប្រកាសថា មិនមាន​ករណី​សាច់គោ មាន​ជំងឺ​នោះឡើយ​!​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាសថា សាច់គោ ដែ​លក់​នៅលើ​ទីផ្សារ និង​តាម​ស្រុកភូមិ​ទូទាំងប្រទេស មិនមាន​ជំងឺ​អ្វី​នោះទេ​។ ករណី​ផ្អើល​តាម​ហ្វេ​ស​ប៊ុ​ក នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ថ្មីៗ​នេះ ដោយសារតែ​ម្ចាស់​គោ ច្រូតស្មៅ​ពី​ចម្ការ​ស្វាយចន្ទីរ ដែល​ទើប​បាញ់ថ្នាំ​កម្ចាត់​ស្មៅ ហើយ​យក​ស្មៅ​នោះ ទៅ​ឲ្យ​គេ​ស៊ី ទើប​ធ្វើ​ឲ្យ​គោ​ទាំងនោះ មាន​រោគសញ្ញា​ហើមពោះ ដក​បង្ហើម​មិន​ប្រក្រតី និង​រាគ​មួល​ខុសធម្មតា​។​

​បន្ទាប់ពី​ស្រាវជ្រាវ​រក​ការពិត​រួច មន្ត្រី​ជំនាញ បាន​អញ្ជើញ​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Bun Chhy Lim មក​ណែនាំ ហើយ​គាត់​បានធ្វើការ​សុំទោស​ជា​សាធារណៈ ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ និង​អាជីវករ​លក់​សាច់គោ​។​

​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Bun Chhy Lim បាន​បង្ហោះ​ព័ត៌មាន ដោយ​ផ្សព្វផ្សាយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ បរិភោគ​សាច់គោ ដែល​លក់​នៅលើ​ទីផ្សារ និង​លក់​នៅតាម​ស្រុកភូមិ ដែល​មិនដឹង​ប្រភព​ច្បាស់លាស់ ដោយ​អះអាងថា សាច់គោ មាន​ផ្ទុក​ជំងឺ​បូស​ខ្យល់​។​

​ម្ចាស់​ហ្វេ​ស​ប៊ុ​ក Bun Chhy Lim បាន​ផ្សព្វផ្សាយ​ដូច្នេះ ដោយ​លើកយក​ករណី​គោ​ឈឺ ដែល​កើតឡើង​នៅ​ភូមិ​លំ​ទង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ តែ​តាមពិត ករណី​គោ​ឈឺ​នេះ គឺ​ដោយសារតែ​ម្ចាស់ ច្រូតស្មៅ​ពី​ចម្ការ​ស្វាយចន្ទីរ ដែល​ទើប​បាញ់ថ្នាំ​កម្ចាត់​ស្មៅ ហើយ​យក​ស្មៅ​នោះ ទៅ​ឲ្យ​គេ​ស៊ី​៕​

អត្ថបទដែលជាប់ទាក់ទង
ថ្ងៃ​ឈប់សម្រាក​បុណ្យ​ព្រះមហាក្សត្រ ឡើង​គ្រង​រាជសម្បត្តិ ថ្ងៃទី​២៩​តុលា កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក ស្លាប់ ៦​នាក់ របួស ៥​នាក់​
ព័ត៌មានជាតិ
សហភាព​អឺរ៉ុប ផ្តល់ជំនួយ ៤៧០ ០០០ ដុល្លារ ជួយ​ដល់​ប្រជាជន​កម្ពុជា រងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ នឹង​បង្កើត​ទីក្រុង​សៀមរាប​ថ្មី ដើម្បី​ទាក់ទាញ​អ្នកទេសចរ​!
ព័ត៌មានជាតិ
ស្តង់​លក់ទំនិញ​បញ្ចុះតម្លៃ និង​ចំណីអាហារ មាន​តិចតួច នៅ​សួនច្បារ មុខ​វត្ត​បទុម និង​សួនច្បារ​សម្តេច ហ៊ុន សែន មុខ​ណាហ្គា​
ព័ត៌មានជាតិ
កងទ័ព​មួក​ខៀវ​កម្ពុជា​ម្នាក់ ទើប​មកពី​ស៊ូដង់​ខាងត្បូង ឆ្លង​ជំងឺ​កូ​វីដ​១៩!
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា ចែករំលែក​ពីជំនាញ ទំនាក់ទំនង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី