​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ ​ក្នុងឱកាសព្រះរាជពិធីខួបលើកទី១៦ឆ្នាំ​ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ​​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ថ្វាយព្រះពរ​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាងគ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាកបាទក្រហមកម្ពុជា បាន​លើកឡើងថា៖ «ខ្ញុំម្ចាស់ និងសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល ព្រមទាំង សហការីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តសម្តែងនូវការអបអរសាទរ និងថ្វាយព្រះពរ បវរមហាប្រសើរ ថ្វាយ​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ»។ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តថា «សូម ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជាពលរដ្ឋជាកូន ជាចៅ របស់ ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ»៕


អត្ថបទដែលជាប់ទាក់ទង
ស្តង់​លក់ទំនិញ​បញ្ចុះតម្លៃ និង​ចំណីអាហារ មាន​តិចតួច នៅ​សួនច្បារ មុខ​វត្ត​បទុម និង​សួនច្បារ​សម្តេច ហ៊ុន សែន មុខ​ណាហ្គា​
ព័ត៌មានជាតិ
កងទ័ព​មួក​ខៀវ​កម្ពុជា​ម្នាក់ ទើប​មកពី​ស៊ូដង់​ខាងត្បូង ឆ្លង​ជំងឺ​កូ​វីដ​១៩!
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា ចែករំលែក​ពីជំនាញ ទំនាក់ទំនង
ព័ត៌មានជាតិ
ក្រសួងកសិកម្ម ប្រកាសថា មិនមាន​ករណី​សាច់គោ មាន​ជំងឺ​នោះឡើយ​!
ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តសៀមរាបចុះពិនិត្យ ​និងសិក្សាកំណត់ព្រំដីគម្រប់ព្រៃឈើឆ្នាំ២០០២​ ដើម្បីកាត់ឆ្វៀល ​និងទប់ស្កាត់ការទន្រ្ទានដីរដ្ឋ​
ព័ត៌មានជាតិ
ផ្លូវជាតិលេខ៤១ ខូចខាតយ៉ាងធ្ងន់ធ្ងរ! ​ពលរដ្ឋដែលធ្វើដំណើរទៅភ្នំពេញ ​ឬខេត្តព្រះសីហនុ ​សូមរកផ្លូវវាងជាបណ្ដោះអាសន្ន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី