(កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង ភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែតុលានេះ បានជូនដំណឹងថា ជំនន់ទឹកភ្លៀង បានបង្កឲ្យមានការខូចខាតផ្លូវជាតិលេខ៤១ កែងនឹងផ្លូវលេខ៤ យ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការជួសជុលបន្ទាន់។ អាស្រ័យហេតុនេះសូមសាធារណជនដែលមានបំណងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤១ ឆ្ពោះ ទៅកាន់រាជធានីភ្នំពេញ ឬ ក៏ទៅកាន់ខេត្តព្រះសីហនុ សូមមេត្តារកផ្លូវវាងជាបណ្ដោះអាសន្ន។ សូមជូនពរ ពុកម៉ែមាមីងបងប្អូនទាំងអស់ មានសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ៕




