លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន សម្រុកឃោសនាបោះឆ្នោត ស្របពេលសល់តែ១៦ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីឈានចូលមកដល់​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ប្រធានាធិបតី ដូណាល់ ត្រាំ និងគូប្រជែងប្រធានាធិបតី លោក ចូ បៃដិន បានសម្រុកបង្កើនការឃោសនាយុទ្ធនាការបោះឆ្នោតយ៉ាងខ្លាំងមិនសំចៃ ខណៈសល់តែ១៦ថ្ងៃមុនពេលបោះឆ្នោតមកដល់។ នេះបើយោងតាមការចុះផ្សាយរបស់ CAN នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

លោក ត្រាំ បានធ្វើដំណើរទៅកាន់រដ្ឋជាច្រើនដូចជារដ្ឋ Nevada រដ្ឋ California ហើយបន្ទាប់មកត្រឡប់ទៅរដ្ឋ Nevadaវិញ ដើម្បីធ្វើការប្រមូលផ្តុំគ្នា និងរៃអង្គាសប្រាក់មួយថ្ងៃមុនពេលធ្វើដំណើរទៅកាន់រដ្ឋ អារីហ្សូណា (Arizona) នៅថ្ងៃច័ន្ទសប្ដាហ៍នះ។

ចំណែក លោក ចូ បៃដិន ជាមួយការដាក់កម្រិតលើយុទ្ធនាការផ្ទាល់ខ្លួនរបស់លោក ដោយសារតែមានការព្រួយបារម្ភ អំពីជំងឺឆ្លងរាតត្បាតសកល (COVID-19) លោកបានធ្វើដំណើរត្រលប់មកកាន់រដ្ឋ North Carolina វិញសម្រាប់ព្រឹត្តិការណ៍នានា។ ដោយកាលពីម្សិលមិញនេះនៅទីក្រុង Durham អតីតអនុប្រធានាធិបតីរូបនេះបានពាក់ម៉ាស និងបានឡើងថ្លែងសុន្ទរកថានៅលើឆាក ស្ថិតក្នុងទីធ្លាចំណតរថយន្តមួយកន្លែង ដែលមានអ្នកគាំទ្ររាប់សិបនាក់កំពុងរង់ចាំលោក។

ខណៈការបោះឆ្នោតកាន់តែកៀកចូលមកដល់ បេក្ខភាពប្រធានាធិបតីទាំង២រូបនេះ កំពុងធ្វើការដើម្បីរៀបចំមូលដ្ឋាននយោបាយរបស់ខ្លួន និងអំពាវនាវដល់ពលរដ្ឋមួយចំនួនតូច ដែលមិនទាន់បានសំរេចចិត្តក្នុងការបោះឆ្នោត ឲ្យងាកត្រលប់មកចូលរួមក្នុងការបោះឆ្នោតខាងមុខនេះវិញ ហើយការតស៊ូមតិប្រធានាធិបតីចុងក្រោយ នឹងធ្វើឡើងនៅ ល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅទីក្រុង Nashville នៃរដ្ឋ Tennessee៕

អត្ថបទដែលជាប់ទាក់ទង
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ប្រមាណ៤០០០គ្រួសារ
ព័ត៌មានជាតិ
អ្នកស្រី ត្រឹង ងា ​អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ​ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ ពីរាជបណ្ឌិត្យសភាកម្ពុជា​
ព័ត៌មានជាតិ
ខេត្តកំពតបើកទ្វារទឹក តន់ហន់ ​ដើម្បីឲ្យទឹកភ្លៀងហូរចូលទៅដៃសមុទ្រ ​ហើយស្ថានភាពលិចទឹករបស់ប្រជាពលរដ្ឋនឹងវិលមកធម្មតាវិញឆាប់ៗ​
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ​និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះនៅក្នុងស្រុកចំនួនបី​
ព័ត៌មានជាតិ
ទីបំផុត! ​កម្ពុជាទទួលបានការគាំទ្រហិរញ្ញប្បទាន-ឥណទានពីកូរ៉េ ​សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ​និងកាត់បន្ថយគ្រោះទឹកជំនន់ឆ្លងដែនកម្ពុជា-ថៃ​
ព័ត៌មានជាតិ
ចិន វិសោធនកម្មច្បាប់ដើម្បីពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធអនឡាញ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី