អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ប្រមាណ៤០០០គ្រួសារ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា, តារាចម្រៀង លោក ព្រាប សុវត្ថិ, លោក ខេម ព្រមទាំងក្រុមការងារ បានចុះលុយទឹកនាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ដែលមិនបានឡើងមកលើទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរី ក្នុងភូមិព្រេករពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ចំនួន២៣០ គ្រួសារ មានអង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ។

សូមបញ្ជាក់ថា ក្នុងថ្ងៃទី១៩ តុលានេះដែរ គណៈបញ្ជាការឯកភាពខេត្ត បានបែងចែកក្រុមការងារខេត្ត ស្រុក និងយុវជន ចំនួន ៥ ក្រុម បានបន្តយុទ្ធនាការចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារដែលរងគ្រោះទឹកជំនន់ ហើយមិនបានឡើងមកកាន់ទីទួលសុវត្ថិភាព ប្រមាណ ៤០០០ គ្រួសារ ទាំង០៦ ឃុំក្នុងស្រុកមង្គលបូរី៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម រង្សី វិស្សុត ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
ព័ត៌មានជាតិ
ឯកឧត្តម សារ៉ាក់ ខាន់ ត្រូវបាន​បញ្ចប់​មុខតំណែង​ពី​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តែ​ទទួល​ឋានៈ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
ព័ត៌មានជាតិ
យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ជីបម៉ុង បានប្រគល់ថវិកាចំនួន១០ម៉ឺនដុល្លារជូនឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ កត្តាជោគជ័យសំខាន់ៗ ៥ចំណុច សម្រាប់សហគ្រិន
ព័ត៌មានជាតិ
លោកឧកញ៉ា សុខ សំណាង និងលោកជំទាវ បរិច្ចាគថវិកា៥ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ព័ត៌មានជាតិ
ក្រុមហ៊ុន ប៉េង ហួត ឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី