ទីបំផុត! ​កម្ពុជាទទួលបានការគាំទ្រហិរញ្ញប្បទាន-ឥណទានពីកូរ៉េ ​សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ​និងកាត់បន្ថយគ្រោះទឹកជំនន់ឆ្លងដែនកម្ពុជា-ថៃ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ ក្នុងដំណើរចុះពិនិត្យនៅតំបន់ទឹកលិចនៅច្រកអូរល្ហុង នៃអាងទឹកអូខៃដន នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានពិភាក្សា និងណែនាំបន្ថែមដល់ក្រុមអ្នកបច្ចេកទេសតំណាងក្រុមហ៊ុនសាងសង់កូរ៉េ បន្ទាប់ពីបានចាត់មន្រ្តីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយទីប្រឹក្សាបច្ចេកទេសកូរ៉េ ចុះស្រាវជ្រាវ និងសិក្សារៀបចំជាសំណើគម្រោងអស់រយៈពេលជិត១០ឆ្នាំ ទំរាំទទួលបានការគាំទ្រហិរញ្ញប្បទាន-ឥណទានពីភាគីសាធារណៈកូរ៉េ ហើយនឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ (Irrigation Développement and Flood Mitigation Project) នៅទីតាំងខាងលើ នារដូវប្រាំងឆ្នាំ២០២១ ខាងមុខនេះ។

គម្រោងនេះបន្ទាប់ពីសាងសង់រួចមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការកាត់បន្ថយគ្រោះទឹកជំនន់ឆ្លងដែនកម្ពុជា-ថៃក្នុងតំបន់ជាប់ព្រំដែនស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពិសេសអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ លក្ខណៈគ្រួសារ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីដាំដុះស្រូវបានប្រមាណ ៣៤.៦០០ ហិកតា ថែមទៀតផង។

សូមបញ្ជាក់ថា មកដល់ពេលនេះ ស្ថានភាពទឹកនៅច្រកអូរល្ហុង នៃអាងទឹកអូខៃដន នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានកម្រិត​ធម្មតា​ជាប្រក្រតីនៅឡើយ បើទោះជាបានទទួលបរិមាណទឹកមួយផ្នែកហូរពីប្រទេសថៃ និងបរិមាណទឹកភ្លៀងធ្លាក់ច្រើនក៏ដោយ។ ដោយឡែកការលិចលង់ នៅតំបន់ទំនាបភាគច្រើន នៃក្រុងសិរីសោភ័ណ គឺបណ្តាលមកពីបរិមាណទឹកភ្លៀងធ្លាក់ច្រើនលើសលប់ បើគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានបរិមាណទឹកភ្លៀងធ្លាក់ជាង ៦០០ មីលីម៉ែត្រ ហើយការជន់លិចនឹងឆាប់ហូរស្រកចុះជាបន្តបន្ទាប់ទៅវិញពេលអាកាសធាតុអំណោយផលនាពេលដ៏ខ្លីខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
លោកឧកញ៉ា សុខ សំណាង និងលោកជំទាវ បរិច្ចាគថវិកា៥ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ព័ត៌មានជាតិ
ក្រុមហ៊ុន ប៉េង ហួត ឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់
ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ប្រមាណ៤០០០គ្រួសារ
ព័ត៌មានជាតិ
អ្នកស្រី ត្រឹង ងា ​អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ​ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ ពីរាជបណ្ឌិត្យសភាកម្ពុជា​
ព័ត៌មានជាតិ
ខេត្តកំពតបើកទ្វារទឹក តន់ហន់ ​ដើម្បីឲ្យទឹកភ្លៀងហូរចូលទៅដៃសមុទ្រ ​ហើយស្ថានភាពលិចទឹករបស់ប្រជាពលរដ្ឋនឹងវិលមកធម្មតាវិញឆាប់ៗ​
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ​និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះនៅក្នុងស្រុកចំនួនបី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី