ខេត្តកំពតបើកទ្វារទឹក តន់ហន់ ​ដើម្បីឲ្យទឹកភ្លៀងហូរចូលទៅដៃសមុទ្រ ​ហើយស្ថានភាពលិចទឹករបស់ប្រជាពលរដ្ឋនឹងវិលមកធម្មតាវិញឆាប់ៗ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពត)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលស្រុកបន្ទាយមាស អជា្ញធរឃុំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងភូមិសាស្ត្រឃុំ ស្តេចគង់ខាងជើង និងបានបន្តដំណើរទៅពិនិត្យទីតាំងសម្រាប់ត្រៀមផ្តល់ស្បៀងជូនគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

ការពិនិត្យជារួមស្ថានភាពជំនន់ទឹកភ្លៀងនេះមិនមានផលប៉ះពាល់ខ្លាំងដល់បងប្អូនប្រជាពលរដ្ឋឡើយ ដោយមានការលិចផ្ទះសំបែង និងស្រែរបស់បងប្អូនប្រជាពលរដ្ឋក្នុងរយៈពេលខ្លី នៅពេលដែរទឹកភ្លៀងហូរចូលទៅដៃសមុទ្រតាមរយៈការបើកទ្វារទឹក តន់ហន់ អស់ ស្ថានភាពបងប្អូនប្រជាពលរដ្ឋនិងវិលមករកស្ថានភាពធម្មតាវិញ។ 

តាមការពិនិត្យជាក់ស្តែងប្រជាពលរដ្ឋដែលរងផលប៉ះពាល់តិចតួចពីទឹកជំនន់មានចំនួន ១០៣០គ្រួសារ ដែលនឹងត្រូវបានទទួលអំណោយពីរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ស្ថិតនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាមាស៕

អត្ថបទដែលជាប់ទាក់ទង
យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ជីបម៉ុង បានប្រគល់ថវិកាចំនួន១០ម៉ឺនដុល្លារជូនឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ កត្តាជោគជ័យសំខាន់ៗ ៥ចំណុច សម្រាប់សហគ្រិន
ព័ត៌មានជាតិ
លោកឧកញ៉ា សុខ សំណាង និងលោកជំទាវ បរិច្ចាគថវិកា៥ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ព័ត៌មានជាតិ
ក្រុមហ៊ុន ប៉េង ហួត ឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់
ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ប្រមាណ៤០០០គ្រួសារ
ព័ត៌មានជាតិ
អ្នកស្រី ត្រឹង ងា ​អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ​ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ ពីរាជបណ្ឌិត្យសភាកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី