(សៀមរាប)៖ ដោយឃើញថាស្ថានភាពទឹកជំនន់ មានការកើនឡើងជាបន្តបន្ទាប់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមបរាប បានដឹកនាំកម្លាំងចម្រុះ ដោយមានអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធខេត្ត និងមន្ត្រីពាក់ព័ន្ធ ខេត្ត-ស្រុក ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផ្តល់អំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រី ស្រុកវ៉ារិន និងស្រុកអង្គរជុំ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕




