ចិន វិសោធនកម្មច្បាប់ដើម្បីពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធអនឡាញ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ចិន)៖ តាមប្រភពពីសារព័ត៌មាន Reuters ដែលចុះផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឱ្យដឹងថា ប្រទេសចិនបានធ្វើវិសោធនកម្មច្បាប់ដើម្បី ពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យក្រុមហ៊ុនដែលមានផ្ដល់ផលិតផលឬសេវាកម្មតាមប្រព័ន្ធអនឡាញអនុវត្តតាមបទបញ្ជានៅពេលតែមានការចាំបាច់។

នៅក្នុងច្បាប់ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមិថុនា ឆ្នាំក្រោយនេះ គឺបានហាមឃាត់ក្រុមហ៊ុនអនឡាញមិនឱ្យផ្ដល់ផលិតផលឬសេវាកម្មដល់កុមារនោះទេ ដែលនាំឱ្យពួកគេងប់ងល់។ ក្រុមហ៊ុនដែលផ្ដល់សេវាកម្មអនឡាញទាំងនោះរួមមានដូចជា ហ្គេមការផ្សព្វផ្សាយផ្ទាល់លើអនឡាញ (Livestreaming) ចម្រៀង វីដេអូ និងប្រព័ន្ធទំនាក់ទំនងសង្គម ត្រូវមានមុខងារដែលអាចកំណត់រយៈពេលក្នុងការប្រើប្រាស់អនឡាញនេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវតែមានវិធានការក្នុងការទប់ស្កាត់ ការសម្លុតឬធ្វើបាបតាមរយៈអនឡាញ (Cyberbullying) ហើយម្យ៉ាងវិញទៀត ច្បាប់នេះបានផ្ដល់សិទ្ធិទៅឱ្យអាណាព្យាបាលឬឪពុកម្ដាយដើម្បីស្នើសុំឱ្យក្រុមហ៊ុនអនឡាញលុបឬបិទតំណភ្ជាប់ទាំងនោះបានថែមទៀតផងដែរ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
ក្រុមហ៊ុន ប៉េង ហួត ឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់
ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ប្រមាណ៤០០០គ្រួសារ
ព័ត៌មានជាតិ
អ្នកស្រី ត្រឹង ងា ​អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ​ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ ពីរាជបណ្ឌិត្យសភាកម្ពុជា​
ព័ត៌មានជាតិ
ខេត្តកំពតបើកទ្វារទឹក តន់ហន់ ​ដើម្បីឲ្យទឹកភ្លៀងហូរចូលទៅដៃសមុទ្រ ​ហើយស្ថានភាពលិចទឹករបស់ប្រជាពលរដ្ឋនឹងវិលមកធម្មតាវិញឆាប់ៗ​
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ​និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះនៅក្នុងស្រុកចំនួនបី​
ព័ត៌មានជាតិ
ទីបំផុត! ​កម្ពុជាទទួលបានការគាំទ្រហិរញ្ញប្បទាន-ឥណទានពីកូរ៉េ ​សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ​និងកាត់បន្ថយគ្រោះទឹកជំនន់ឆ្លងដែនកម្ពុជា-ថៃ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី