ខណ្ឌមានជ័យ​បកស្រាយបំភ្លឺ​ ​ចំពោះហ្វេសប៊ុកផេកមួយចំនួនដែលបានចុះផ្សាយថា​ មានករណីណេតអនឡាញបង្កប់ល្បែងស៊ីសងនៅលូប្រាំ​​ កំពុងដំណើរការលេងយ៉ាងរលូន​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅថ្ងៃទី១៩ ខែតុលានេះ បានចេញសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធចំពោះហ្វេសបុកផេកមួយចំនួនដែលបានចុះផ្សាយថា មានករណីណេតអនឡាញបង្កប់ល្បែងស៊ីសងនៅលូប្រាំ​ កំពុងដំណើរការលេងយ៉ាងរលូន។​ 

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបថា​ ការចុះផ្សាយខាងលើជាព័ត៌មានមិនពិ​ត​។ បន្ទាប់ពីបានឃើញការចុះផ្សាយនេះភ្លាម​ នៅថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២០ លោកអធិការនគរបាលខណ្ឌមានជ័យ​ បានបញ្ជាឲ្យកម្លាំងខណ្ឌ​ ជាមួយប៉ុស្តិ៍​ ចុះទៅដល់ទីតាំងខាងលើភ្លាម​ ហើយបានឃើញថាទីតាំងនេះបិទទ្វារពុំមានការលេងល្បែងអ្វីឡើយ​។ 

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានបន្តថា សមត្ថកិច្ចនៅតែបន្តតាមដាន​ជាប្រចាំ​ ប្រសិនបើទីតាំងខាងលើ មានបើកលេងល្បែងដោយខុសច្បាប់មែន​ សមត្ថកិច្ចជំនាញនឹងមានវិធានការបង្ក្រាប​ និងចាត់ការបន្តតាមនីតិវិធីច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង
អ្នកស្រី ត្រឹង ងា ​អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ​ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ ពីរាជបណ្ឌិត្យសភាកម្ពុជា​
ព័ត៌មានជាតិ
ខេត្តកំពតបើកទ្វារទឹក តន់ហន់ ​ដើម្បីឲ្យទឹកភ្លៀងហូរចូលទៅដៃសមុទ្រ ​ហើយស្ថានភាពលិចទឹករបស់ប្រជាពលរដ្ឋនឹងវិលមកធម្មតាវិញឆាប់ៗ​
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ​និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះនៅក្នុងស្រុកចំនួនបី​
ព័ត៌មានជាតិ
ទីបំផុត! ​កម្ពុជាទទួលបានការគាំទ្រហិរញ្ញប្បទាន-ឥណទានពីកូរ៉េ ​សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ​និងកាត់បន្ថយគ្រោះទឹកជំនន់ឆ្លងដែនកម្ពុជា-ថៃ​
ព័ត៌មានជាតិ
ចិន វិសោធនកម្មច្បាប់ដើម្បីពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធអនឡាញ
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន សម្រុកឃោសនាបោះឆ្នោត ស្របពេលសល់តែ១៦ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីឈានចូលមកដល់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី