អ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនដល់ជាង៤០លាននាក់ហើយ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនដល់ ៤០ លាននាក់ (៤០,២៨៩,៦២៣) នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខណៈមានអ្នកស្លាប់ជាង១លាននាក់ (១,១១៨,៤៤១) និងជាសះស្បើយជាង៣០លាននាក់។

ចំនួនសរុបរបស់ Reuters ផ្អែកលើការរាយការណ៍ជាផ្លូវការដោយប្រទេសនីមួយៗ។ ក្រុមអ្នកជំនាញជឿជាក់ថាចំនួនពិតនៃករណីឆ្លងនិងស្លាប់ទំនងជាមានចំនួនច្រើនជាងនេះ ដោយសារតែកង្វះនៃការធ្វើតេស្តនិងការរាយការណ៍មិនពិតប្រាកដពីបណ្តាប្រទេសមួយចំនួន។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ត្រឹមតែរយៈពេល៣២ថ្ងៃប៉ុណ្ណោះតួលេខឆ្លងបានកើនលឿន ដោយពី៣០លានករណី កើនដល់៤០លានករណី។ សហរដ្ឋអាមេរិក ឥណ្ឌានិងប្រេស៊ីល នៅតែជាប្រទេសដែលមានការឆ្លងខ្លាំងបំផុតនៅលើពិភពលោក៕


អត្ថបទដែលជាប់ទាក់ទង
ខេត្តកំពតបើកទ្វារទឹក តន់ហន់ ​ដើម្បីឲ្យទឹកភ្លៀងហូរចូលទៅដៃសមុទ្រ ​ហើយស្ថានភាពលិចទឹករបស់ប្រជាពលរដ្ឋនឹងវិលមកធម្មតាវិញឆាប់ៗ​
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ​និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះនៅក្នុងស្រុកចំនួនបី​
ព័ត៌មានជាតិ
ទីបំផុត! ​កម្ពុជាទទួលបានការគាំទ្រហិរញ្ញប្បទាន-ឥណទានពីកូរ៉េ ​សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ​និងកាត់បន្ថយគ្រោះទឹកជំនន់ឆ្លងដែនកម្ពុជា-ថៃ​
ព័ត៌មានជាតិ
ចិន វិសោធនកម្មច្បាប់ដើម្បីពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធអនឡាញ
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន សម្រុកឃោសនាបោះឆ្នោត ស្របពេលសល់តែ១៦ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីឈានចូលមកដល់
ព័ត៌មានជាតិ
ខណ្ឌមានជ័យ​បកស្រាយបំភ្លឺ​ ​ចំពោះហ្វេសប៊ុកផេកមួយចំនួនដែលបានចុះផ្សាយថា​ មានករណីណេតអនឡាញបង្កប់ល្បែងស៊ីសងនៅលូប្រាំ​​ កំពុងដំណើរការលេងយ៉ាងរលូន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី