កិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នៅពាក់កណ្ដាលខែធ្នូនេះ​ ត្រូវបានលើកពេល​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សម័យប្រជុំបច្ចេកទេសលើកទី៣៤ និងសម័យប្រជុំពេញអង្គលើកទី២៧ នៃគណៈកម្មាធិការអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ដែលគ្រោងរៀបចំនៅពាក់កណ្ដាលខែធ្នូនេះ ត្រូវបានលើកពេលទៅថ្ងៃក្រោយ។ 

មូលហេតុនៃការសម្រេចលើកពេលកិច្ចប្រជុំដែលគ្រោងរៀបចំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ និងទី១៦ ខែធ្នូ នៅសណ្ឋាគារ ស៊ូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប គឺស្របតាមការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការរីករាយដាលជំងឺកូវីដ១៩ ដែលក្នុងនោះក៏មានការឯកភាពស្ថាប័នពាកព័ន្ធគឺ ពីសហប្រធានទាំងពីរ (បារាំង និងជប៉ុន) ការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញ និងអាជ្ញាធរជាតិអប្សរា។ 

ចំពោះកាលបរិច្ឆេទថ្មីសម្រាប់កិច្ចប្រជុំខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងជូនដំណឹងជាថ្មីនៅពេលក្រោយ៕


អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ក្រសួងសុខាភិបាល បញ្ជាក់ថា «គ្មានព័ត៌មាន អ្នកធ្វើចត្តាឡីស័ក ចេញទៅហូបបាយនៅអាហារដ្ឋានមិត្តភាពនោះទេ»
ព័ត៌មានជាតិ
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើយុទ្ធនាការបាញ់ថ្នាំប្រឆាំងជំងឺកូវីដ១៩ នៅផ្សារអូឡាំពិក
ព័ត៌មានជាតិ
TOP NEWS: ប្រធានសមាគមចិន Hongmen នៅកម្ពុជា ជាប់ក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក
ព័ត៌មានជាតិ
នី ណាក់ ដែលរពឹសមាត់ឌឺដងដៀមដាម ត្រូវតុលាការសម្រេច ឃុំខ្លួននៅពន្ធនាគារព្រៃស
ព័ត៌មានជាតិ
បុគ្គលិកសណ្ឋាគារ និងភោជនីយដ្ឋាន ចម្ប៉ាពេជ្រ ចំនួន ៧៣នាក់ ​គឺអវិជ្ជមានកូវិដ-១៩
ព័ត៌មានជាតិ
ការធ្វើ​តេស្ត លើក​ទី​៣ នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​នេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី