សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើយុទ្ធនាការបាញ់ថ្នាំប្រឆាំងជំងឺកូវីដ១៩ នៅផ្សារអូឡាំពិក​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ប្រឆាំងកូវីដ១៩ ចុះធ្វើយុទ្ធនាការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងនៅផ្សារអូឡាំពិក ស្ថិតនៅសង្កាត់អូឡាំពិក ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

លោក សោម អូន បានឲ្យដឹងថា ក្រុមស្មគ្រចិត្តរបស់លោកនៅតែបន្តធ្វើយុទ្ឋនាការគ្រប់ទីកន្លែង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងរាលដាលជំងឺកូវីដ១៩ សំខាន់ដើម្បីទប់ស្កាត់មិនឲ្យជំងឺកាចសហាវនេះ រីករាលដាលក្នុងសហគមន៍។

សូមបញ្ជាក់ថា ផ្សារ អូឡាំពិក មាន ចំនួន ៤ជាន់ សរុប ទាំង ជាន់ ក្រោម ដែលមាន ផ្ទៃ ក្រឡា សរុប ប្រមាណ ៥០,០០០ មែត្រ ការ៉េ មាន ចំនួន តូប ៥៦៨៩ តូប និង មាន បងប្អូន អាជីវករ ប្រមាណ១២,០០០នាក់៕


អត្ថបទដែលជាប់ទាក់ទង
GOOD NEWS: ​ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាល ​និងអ្នកពាក់ព័ន្ធសរុប​ ​៤១៨សំណាក​ លទ្ធផលតេស្តកូវីដ​ចុងក្រោយ​ ​គឺអវិជ្ជមានទាំងអស់
ព័ត៌មានជាតិ
TOP NEWS: សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារក្នុងកិច្ចប្រជុំកំពូល «ស្ដីពីការប្ដេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ
TOP NEWS: សម្តេចក្រឡាហោម ស ខេង លោកជំទាវ និងអ្នកពាក់ព័ន្ធទាំងអស់ លទ្ធផលតេស្តកូវីដ១៩ចុងក្រោយបំផុតគឺ អវិជ្ជមាន
ព័ត៌មានជាតិ
TOP NEWS: ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់យប់នេះថា លទ្ធផលតេស្តកូវីដ១៩ចុងក្រោយគឺ អវិជ្ជមាន
ព័ត៌មានជាតិ
TOP NEWS: មេធាវីរបស់ឯកឧត្តម ថន វីរៈ ធ្វើលិខិតបដិសេធការផ្សាយរបស់ Peng Vannak News ដោយទាមទារឲ្យកែតម្រូវ និងសុំទោស
ព័ត៌មានជាតិ
TOP NEWS: ក្រសួងសុខាភិបាល បញ្ជាក់ថា «គ្មានព័ត៌មាន អ្នកធ្វើចត្តាឡីស័ក ចេញទៅហូបបាយនៅអាហារដ្ឋានមិត្តភាពនោះទេ»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី