TOP NEWS: សម្តេចក្រឡាហោម ស ខេង លោកជំទាវ និងអ្នកពាក់ព័ន្ធទាំងអស់ លទ្ធផលតេស្តកូវីដ១៩ចុងក្រោយបំផុតគឺ អវិជ្ជមាន​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់តាមផេកផ្លូវការនៅយប់នេះថា សម្តេច ព្រមទាំងលោកជំទាវ ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធលទ្ធផលធ្វើតេស្តលើកទី៣ចុងក្រោយបំផុត គឺអវិជ្ជមាន។ សារ សម្តេចក្រឡាហោម ស ខេង ទាំងស្រុងមានដូចតទៅ៖ 

ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំ ភរិយា ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅផ្ទះរបស់ខ្ញុំ ចំនួន២០១សំណាក ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់មកថាទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ។ 

តបនឹងដំណឹងដ៏ល្អនេះ ក្នុងនាមភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារយកសំណាក និងតាមដានសុខភាពរបស់យើងខ្ញុំទាំងអស់គ្នា តាំងពីដំណាក់កាលដំបូងរហូតដល់បញ្ចប់ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ 

ខ្ញុំក៏សូមអរគុណ និងកោតសរសើរខ្ពស់ចំពោះស្មារតីសហការខ្ពស់របស់បងប្អូនជនរួមជាតិទាំងមូល ក្នុងនោះរាប់ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើតេស្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ញើសារជូនពរ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់ខ្ញុំ និងភរិយា ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កកន្លងមកនេះ។ 

ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាបន្តអនុវត្តវិធានការប្រឆាំងមេរោគកូវីដ១៩របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការធ្វើតេស្តក្នុងករណីសង្ស័យ, ការដាក់ខ្លួននៅដាច់ដោយឡែក, ការពាក់ម៉ាស់ ឬប្រើក្រម៉ាពេលក្អក ឬកណ្ដាស់, លាងដៃ បាញ់អាកុលសម្លាប់មេរោគ, ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការប្រមូលផ្ដុំ ដោយសារព្រឹត្តិកាណ៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅឡើយ។ 

ខ្ញុំសូមជូនពរជនរួមជាតិទាំងអស់ ជួបតែសេចក្ដីសុខគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង
យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ចិន នៅក្នុង​សម័យ​កូ​វីដ​-១៩ បង្ហាញ​ដោយ​មន្ត្រី​រាជបណ្ឌិត្យ សភាកម្ពុជា​
ព័ត៌មានជាតិ
តំណាងកម្ពុជា ឆ្លើយតបមន្ត្រី UN ដែលរិះគន់លើការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មិនមាន​អ្នក​ឆ្លង​ថ្មី​ទេ រីឯ​អ្នក​ធ្វើតេស្ត លើក​ទី​៣ កាលពី​ថ្ងៃទី​១២​ធ្នូ មាន​ជាង ៨៨០០​នាក់​
ព័ត៌មានជាតិ
កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី ២​នាក់​ទៀត ជា​អ្នកដំណើរ​មកពី​ហ្ស៊​កដា​នី និង​ម៉ាលី​
ព័ត៌មានជាតិ
GOOD NEWS: ​ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាល ​និងអ្នកពាក់ព័ន្ធសរុប​ ​៤១៨សំណាក​ លទ្ធផលតេស្តកូវីដ​ចុងក្រោយ​ ​គឺអវិជ្ជមានទាំងអស់
ព័ត៌មានជាតិ
TOP NEWS: សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារក្នុងកិច្ចប្រជុំកំពូល «ស្ដីពីការប្ដេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី