យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ចិន នៅក្នុង​សម័យ​កូ​វីដ​-១៩ បង្ហាញ​ដោយ​មន្ត្រី​រាជបណ្ឌិត្យ សភាកម្ពុជា​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ចិន នៅក្នុង​សម័យ​កូ​វីដ​-១៩ ត្រូវបាន​លើក​បង្ហាញ​ដោយ លោក ផា​ញ់ សារឿន មន្ត្រី​នៃ​វិទ្យាស្ថាន​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​

​សំណេរ ៥​ទំព័រ​ជា​ភាសា​ខ្មែរ បាន​លើកឡើងថា ការត្រៀម​យុទ្ធសាស្ត្រ និង​ការ​មាន​យុទ្ធសាស្ត្រ​ចិន ផ្នែក​សេដ្ឋកិច្ច គឺមាន​តាំងពី​ឆ្នាំ​២០១១ ដែល​គេ​ហៅថា ផែនការ​យុទ្ធសាស្ត្រ Conmumption-Led Growth ជា​កូនសោរ​ជោគជ័យ ហើយ​ផ្នែក​សេដ្ឋកិច្ច Digital គឺ​ចិន​មាន​តាំងពី​ឆ្នាំ​២០១៦ ដែល​សេដ្ឋកិច្ច​ឌីជីថល គឺ​ស្របតាម​ភាវូបនីយកម្ម សម័យ​កូ​វីដ​១៩ ដែល​រឹតតែ​ជា​កត្តា​លើក​ជំរុញ​នាំ​កាន់​ត្រួសត្រាយ​នូវ​លំហូ​ថ្មី​នៃ​ការប្រើប្រាស់ និង​ឱកាស​ការងារ និង​ជាការ​ពង្រីក​វិស័យ​ប្រើប្រាស់​ថ្មី ក្នុងសង្គម សម្រាប់​ប្រទេស​ចិន​។ 

​អ្នកស្រាវជ្រាវ​ដដែល លើកឡើងថា អំឡុងពេល​មាន​កូ​វីដ​១៩ ដែលជា​វិបត្តិ​សកល ក្នុងការ​ធ្វើ​ឲ្យ​មាន​គម្លាត​សង្គម តែ​ជាការ​ជំរុញ​កាន់តែខ្លាំង​នៃ​សេដ្ឋកិច្ច​ឌីជីថល​ចិន​។ ការទម្លាក់​អត្រាពន្ធ​នាំចូល​ឲ្យ​បាន​ទាប​ជាង​មុន ជា​យុទ្ធសាស្ត្រ​នៃ​ការបង្កើន​ការប្រើប្រាស់​ដោយ​សន្សំសំចៃ ដែល​ប្រជាពលរដ្ឋ​ចិន អាច​ទិញ​ទំនិញប្រើប្រាស់​បាន​ថោក​ជាង​មុន និង​ការអនុគ្រោះ​ពន្ធ​លើ​ការវិនិយោគ ជាការ​ប្រមូល និង​គៀងគរ​មូលធន សម្រាប់​ជំរុញ​ផលិតកម្ម ដោយ​ភ្ជាប់​ជាមួយ​ការពង្រឹង​កម្មសិទ្ធិបញ្ញា ការទទួលបាន​នូវ​បច្ចេកវិទ្យា និង​បច្ចេកទេស​ថ្មី ហើយ​ឆ្លើយតប​ទៅនឹង​ការពង្រីក​ទីផ្សារ​។ ទាំងនេះ ជា​ចលនា​សេដ្ឋកិច្ច​សកល តាមរយៈ​គោលនយោបាយ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​ចិន ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ក្នុង និង​ក្រោយ​សម័យ​កូ​វីដ​៕​

អត្ថបទដែលជាប់ទាក់ទង
Good News៖ ជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ និងមិនមានអ្នកឆ្លងថ្មីទេ!
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្តល់គោរមងារដល់លោក ម៉ម វណ្ណឌី ​​ជា ឧកញ៉ា​
ព័ត៌មានជាតិ
BEST TV: ទស្សនាវីដេអូ គម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងស្តារ-កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប
ព័ត៌មានជាតិ
សម្តេច​ប្រធានរដ្ឋសភា ហេង សំរិន​៖ សូម​ជនរួមជាតិ បន្ត​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់ បំពេញ​ឲ្យ​បាន​ពេញលេញ​នូវ​កាតព្វកិច្ច ដែល​បាន​សន្យា​
ព័ត៌មានជាតិ
កម្ពុជា​-​ចិន ទាក់ទង​គ្នា ដើម្បី​ឲ្យ​កម្ពុជា អាច​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​១៩ ពី​មិត្ត​ចិន​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី