(ភ្នំពេញ)៖ លទ្ធផលតេស្តវីរុសកូវីដ១៩ លើកទី៣ចុងក្រោយ សម្រាប់ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់សរុបចំនួន ៤១៨សំណាក បង្ហាញថា គឺអវិជ្ជមានទាំងអស់។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហ៊ុន ម៉ានី នៅយប់ថ្ងៃទី១២ ខែធ្នូនេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះលើបណ្តាញសង្គមបញ្ជាក់ពីលទ្ធផលធ្វើតេស្តយ៉ាងដូច្នេះថា៖ «១. ផ្ទះសម្តេច ហេង សំរិនសរុប ៤១សំណាក, ២. សម្តេចក្រឡាហោម ស ខេង សរុប ២០១សំណាក, ៣. រដ្ឋសភា សរុប ១២៥សំណាក, ៤. ក្រុមការងារឯកឧត្តម ហ៊ុន ម៉ានី សរុប ៩សំណាក, ៥. ក្រុមពីឡុត និងបច្ចេកទេស និងអង្គរក្សសម្តេចតេជោសរុប ៤២សំណាក លទ្ធផលអវិជ្ជមានទាំងអស់ហើយ»៕



