បុគ្គលិកសណ្ឋាគារ និងភោជនីយដ្ឋាន ចម្ប៉ាពេជ្រ ចំនួន ៧៣នាក់ ​គឺអវិជ្ជមានកូវិដ-១៩​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ បានបញ្ជាក់ កាលពីថ្ងៃ១១ ធ្នួ ២០២០ថា បុគ្គលិក និងថៅកែសណ្ឋាគារ និងភោជនីយដ្ឋានមាន​ យីហោ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នួល) បានយកសំណាក ទៅធ្វើតេស្ត គឹអវិជ្ជមានកូវីត ១៩ ដែលមានបុគ្គលិកចំនួន ៧៣ នាក់ ។

ការធ្វើតេស្តនេះ បន្ទាប់ពីឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ បានទៅស្នាក់នៅមួយយប់ កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ។ ​​

ប៉ុន្តែទោះបីជាយ៉ាងណា សណ្ឋាគារនេះ ត្រូវផ្អាកក្នុងរយៈពេល ១៤ថ្ងៃ។ តាមគោលការណ៍របស់ប្រធានមណ្ឌលចក្តាឡីស័ក គឺតម្រូវឱ្យអ្នកទាំង ៧៣ នាក់ ស្នាក់នៅក្នុងសណ្ឋាគារទាំងអស់គ្នា ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា យ៉ាងតិច ២ម៉ែត្រ មិនត្រូវរស់នៅប្រមូលផ្តុំគ្នាឡើយ។ សម្រាប់ការទំនាក់ទំនងជាមួយ​សាច់ញាតិ បងប្អូន មិត្តភក្តិ ឬទិញម្ហូបអាហារ ត្រូវទាក់ទងគ្នា តាមរយៈទូរសព្ទជាមួយគ្នា នៅខាងក្រៅ មិនអាចទាក់ទងគ្នាផ្ទាល់បានឡើយ ដើម្បីរក្សាសុវត្ដិភាព និងជាការអនុវត្តន៍តាម​សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់យប់នេះថា លទ្ធផលតេស្តកូវីដ១៩ចុងក្រោយគឺ អវិជ្ជមាន
ព័ត៌មានជាតិ
TOP NEWS: មេធាវីរបស់ឯកឧត្តម ថន វីរៈ ធ្វើលិខិតបដិសេធការផ្សាយរបស់ Peng Vannak News ដោយទាមទារឲ្យកែតម្រូវ និងសុំទោស
ព័ត៌មានជាតិ
TOP NEWS: ក្រសួងសុខាភិបាល បញ្ជាក់ថា «គ្មានព័ត៌មាន អ្នកធ្វើចត្តាឡីស័ក ចេញទៅហូបបាយនៅអាហារដ្ឋានមិត្តភាពនោះទេ»
ព័ត៌មានជាតិ
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើយុទ្ធនាការបាញ់ថ្នាំប្រឆាំងជំងឺកូវីដ១៩ នៅផ្សារអូឡាំពិក
ព័ត៌មានជាតិ
TOP NEWS: ប្រធានសមាគមចិន Hongmen នៅកម្ពុជា ជាប់ក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក
ព័ត៌មានជាតិ
នី ណាក់ ដែលរពឹសមាត់ឌឺដងដៀមដាម ត្រូវតុលាការសម្រេច ឃុំខ្លួននៅពន្ធនាគារព្រៃស
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី