TOP NEWS: ប្រធានសមាគមចិន Hongmen នៅកម្ពុជា ជាប់ក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ បើយោងតាមការចុះផ្សាយរបស់ស្ថានទូតអាមេរិកនៅកម្ពុជា និងការចុះផ្សាយបន្តដោយសារព័ត៌មាន ចិន បានបញ្ជាក់ថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មប្រឆាំងនឹងបុគ្គលពុករលួយ និងបណ្តាញរបស់ពួកគេ នៅក្នុងប្រទេសមួយចំនួន នៅតំបន់អាហ្វ្រិក និងអាស៊ី ដែលរួមមានឈ្មោះ Wan Kuok-koi ហៅ Broken Tooth ដែលជាពាណិជ្ជករផ្នែក ល្បែង និងជាមេដឹកនាំម្នាក់ នៃសមាគម World Hongmen History and Culture Association នៅកម្ពុជា។

កាសែតចិន បានហៅលោក Broken Tooth ថាជា «បងធំម៉ាកាវ» និងបង្ហាញព័ត៌មានជ្រៅលម្អិតជាងនេះ។ កាសែត ចិន បន្តថា៖ គាត់ជាម្ចាស់កម្មសិទ្ធិនៃ «មុខរបរផ្នែកល្បែង» នៅកម្ពុជា ហុងកុង និង Palau។ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជា បានគិតត្រឹមត្រូវ ក្នុងការបិទល្បែងស៊ីសងតាមអ៊ិនធឺណែត នៅខែសីហា ឆ្នាំ២០១៩ មក Broken Tooth បានស្វែងរកគោលដៅថ្មីផ្សេងទៀត ដូចជានៅប្រទេសភូមាជាដើម៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារក្នុងកិច្ចប្រជុំកំពូល «ស្ដីពីការប្ដេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ
TOP NEWS: សម្តេចក្រឡាហោម ស ខេង លោកជំទាវ និងអ្នកពាក់ព័ន្ធទាំងអស់ លទ្ធផលតេស្តកូវីដ១៩ចុងក្រោយបំផុតគឺ អវិជ្ជមាន
ព័ត៌មានជាតិ
TOP NEWS: ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់យប់នេះថា លទ្ធផលតេស្តកូវីដ១៩ចុងក្រោយគឺ អវិជ្ជមាន
ព័ត៌មានជាតិ
TOP NEWS: មេធាវីរបស់ឯកឧត្តម ថន វីរៈ ធ្វើលិខិតបដិសេធការផ្សាយរបស់ Peng Vannak News ដោយទាមទារឲ្យកែតម្រូវ និងសុំទោស
ព័ត៌មានជាតិ
TOP NEWS: ក្រសួងសុខាភិបាល បញ្ជាក់ថា «គ្មានព័ត៌មាន អ្នកធ្វើចត្តាឡីស័ក ចេញទៅហូបបាយនៅអាហារដ្ឋានមិត្តភាពនោះទេ»
ព័ត៌មានជាតិ
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើយុទ្ធនាការបាញ់ថ្នាំប្រឆាំងជំងឺកូវីដ១៩ នៅផ្សារអូឡាំពិក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី