នី ណាក់ ដែលរពឹសមាត់ឌឺដងដៀមដាម ត្រូវតុលាការសម្រេច ឃុំខ្លួននៅពន្ធនាគារព្រៃស​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោក នី ណាក់ ត្រូវបានលោក ហុង សុគុណ វឌ្ឍនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃសបណ្តោះអាសន្ន។

បានចេញដីកាឃុំខ្លួន លោក នី ណាក់ ដែល ដាក់ពន្ធនាគារព្រៃស ។ នេះបើយោងតាមដីកាបង្គាប់អោយឃុំខ្លួនរបស់តុលាការ ។

លោក នី ណាក់ ត្រូវបានចោទប្រកាន់ពីបទ «ជេរប្រមាថជាសាធារណៈ និង ញុះញង់អោយមានការរើសអើង» តាមមាត្រា៣០៧ មាត្រា៤៩៤ និង មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ដោយប្រើហ្វេសប៊ុកផេក IMan-KH ដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និងស្ថាប័នរដ្ឋជាញឹកញាប់។ ចុងក្រោយនេះ ជនត្រូវចោទនេះ បានឌឺដងនឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធការពាក់ម៉ាស់ មនុស្សទៅពាក់ឲ្យ «សត្វ»៕


អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សម្តេចក្រឡាហោម ស ខេង លោកជំទាវ និងអ្នកពាក់ព័ន្ធទាំងអស់ លទ្ធផលតេស្តកូវីដ១៩ចុងក្រោយបំផុតគឺ អវិជ្ជមាន
ព័ត៌មានជាតិ
TOP NEWS: ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់យប់នេះថា លទ្ធផលតេស្តកូវីដ១៩ចុងក្រោយគឺ អវិជ្ជមាន
ព័ត៌មានជាតិ
TOP NEWS: មេធាវីរបស់ឯកឧត្តម ថន វីរៈ ធ្វើលិខិតបដិសេធការផ្សាយរបស់ Peng Vannak News ដោយទាមទារឲ្យកែតម្រូវ និងសុំទោស
ព័ត៌មានជាតិ
TOP NEWS: ក្រសួងសុខាភិបាល បញ្ជាក់ថា «គ្មានព័ត៌មាន អ្នកធ្វើចត្តាឡីស័ក ចេញទៅហូបបាយនៅអាហារដ្ឋានមិត្តភាពនោះទេ»
ព័ត៌មានជាតិ
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើយុទ្ធនាការបាញ់ថ្នាំប្រឆាំងជំងឺកូវីដ១៩ នៅផ្សារអូឡាំពិក
ព័ត៌មានជាតិ
TOP NEWS: ប្រធានសមាគមចិន Hongmen នៅកម្ពុជា ជាប់ក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី