ការធ្វើ​តេស្ត លើក​ទី​៣ នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​នេះ​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក រដ្ឋសភា បានរៀបចំ ធ្វើតេស្ត លើក​ទី​៣ ជា​លើកចុងក្រោយ លើ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ ក្នុងនោះ មាន​តំណាងរាស្ត្រ និង​បុគ្គលិក​មន្ត្រី​រដ្ឋសភា ប្រមាណ​ជាង ៣០​នាក់ ដែល​បានធ្វើ​តេស្ត ២​លើ​កន្លងមក គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​សូម​រម្លឹកថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​នេះ ក្រសួងសុខាភិបាល បានរៀបចំ​ធ្វើតេស្ត លើក​ទី​៣ ដែលជា​លើកចុងក្រោយ លើ​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ ៧​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដើម្បី​យក​សំណាក ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩​។ ក្នុងការ​ធ្វើតេស្ត ពិនិត្យ ២​លើក​កន្លងមក គឺ​អ្នក​ទាំងអស់នោះ មាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​ទីតាំង​ទាំង ៧​កន្លែង រួមមាន​៖ ១.​ផ្ទះ​សម្តេច ហេង សំរិន ២.​ផ្ទះ​សម្តេច​ក្រឡាហោម ស ខេង ៣. រដ្ឋសភា ៤.​ក្រសួងមហាផ្ទៃ ៥.​ផ្ទះ​ឯកឧត្តម ហ៊ុន ម៉ា​នី ៦.​ទីតាំង​អង្គភាព​ភី​ឡត បន្ទាយ​ទួល​ក្រសាំង សម្រាប់​ក្រុម​ភី​ឡត និង​ក្រុម​អង្គរក្ស​សម្តេច​តេ​ជោ និង​៧.​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ( សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល )​។​

​ការយក​សំណាក លើក​ទី​៣ ចំពោះ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែធ្នូ​នេះ នៅ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ពី​ម៉ោង ៧​ព្រឹក​។ រីឯ​នៅតាម​បណ្តា​ខេត្ត ដែល​ពាក់ព័ន្ធ ក៏ត្រូវ​មន្ទីរ​សុខាភិបាល ខេត្ត​នីមួយៗ រៀបចំ​ទីតាំង ម៉ោង​ពេល ដើម្បី​យក​សំណាក​លើ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។​

​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា រហូតដល់​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៤០​នាក់​។ ក្នុងនោះ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​ម្សិលមិញ មិនមាន​អ្នក​ឆ្លង​ថ្មី​ទេ​។ រីឯ​អ្នក​ធ្វើតេស្ត រក​មេរោគ​កូ​វីដ​១៩ កាលពី​លើក​ទី​១ កន្លងមក មាន​ចំនួន​ជាង ១​ម៉ឺន​នាក់​៕​

( រូបថតពីរដ្ឋសភា )

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: មេធាវីរបស់ឯកឧត្តម ថន វីរៈ ធ្វើលិខិតបដិសេធការផ្សាយរបស់ Peng Vannak News ដោយទាមទារឲ្យកែតម្រូវ និងសុំទោស
ព័ត៌មានជាតិ
TOP NEWS: ក្រសួងសុខាភិបាល បញ្ជាក់ថា «គ្មានព័ត៌មាន អ្នកធ្វើចត្តាឡីស័ក ចេញទៅហូបបាយនៅអាហារដ្ឋានមិត្តភាពនោះទេ»
ព័ត៌មានជាតិ
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើយុទ្ធនាការបាញ់ថ្នាំប្រឆាំងជំងឺកូវីដ១៩ នៅផ្សារអូឡាំពិក
ព័ត៌មានជាតិ
TOP NEWS: ប្រធានសមាគមចិន Hongmen នៅកម្ពុជា ជាប់ក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក
ព័ត៌មានជាតិ
នី ណាក់ ដែលរពឹសមាត់ឌឺដងដៀមដាម ត្រូវតុលាការសម្រេច ឃុំខ្លួននៅពន្ធនាគារព្រៃស
ព័ត៌មានជាតិ
បុគ្គលិកសណ្ឋាគារ និងភោជនីយដ្ឋាន ចម្ប៉ាពេជ្រ ចំនួន ៧៣នាក់ ​គឺអវិជ្ជមានកូវិដ-១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី