កម្ពុជា ទទួលបានសៀវភៅ​គន្លឹះពី UNIDO ​ដើម្បីជួយ​ដល់​អាជីវកម្ម​ខ្នាត​មីក្រូ​ តូច​ និងមធ្យម ពីវិបត្តិ​ Covid-19 ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ដើម្បី​ទទួល​បាន​សៀវភៅ​គោលការណ៍ណែនាំបច្ចេក​ទេសនេះ​ នៅព្រឹក​ថ្ងៃ​ទី​០៨​ ខែ​តុលា​ ឆ្នាំ​២០២០​ មាន​រៀបចំពិធីប្រគល់ទទួលសៀវភៅផ្សព្វផ្សាយគោលការណ៍ណែនាំបច្ចេកទេស​សម្រាប់​ការ​ស្តារអាជីវកម្មឡើងវិញរបស់សហគ្រាសខ្នាតមីក្រូ តូច​ និង​មធ្យម(MSMEs)​ នៅកម្ពុជា​ ក្រោមអធិបតី​ភាព​ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ នៅទីស្តីការក្រសួង​។ 

មានប្រសាសន៍​នាឱកាសនោះ​ ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បានថ្លែងអំណរគុណ​ដល់អង្គការ​UNIDO​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោះពុម្ព​សៀវភៅ​ណែនាំ​បច្ចេកទេស​នេះ​ ជាភាសា​អង់គ្លេស​ ហើយ​អ្នកជំនាញនៃអគ្គនាយកដ្ឋាន​សហគ្រាសខ្នាតតូច​និង​មធ្យម​ និង​សិប្បកម្ម​ បានសហការបកប្រែជាភាសាខ្មែរ​ ដើម្បី​ឲ្យសៀវភៅនេះ​ មានគុណសម្បត្តិ​ និង​ជាត្រីវិស័យ​ជួយ​ដល់​អាជីវកម្ម​ខ្នាត​មីក្រូ​ តូច​និងមធ្យម​ អាចទាញសក្តានុពល​ និងការងើបឡើងវិញនៃអាជីវកម្មរបស់ខ្លួន​ ក្នុងកំឡុងពេលនិងក្រោយនៃវិបត្តិ​កូវីដ-​១៩​ ក៏ដូចជាការត្រៀមដោះស្រាយបញ្ហាកើតឡើងប្រហាក់ប្រហែលគ្នានេះ​ជាយថាហេតុ។ 

ឯកឧត្ដម​ សុខ​ ណា​រិន​ ប្រធានតំណាងអង្គការ​ UNIDO ប្រចាំ​កម្ពុជា​ បានបង្ហាញនូវទឹកចិត្តរីករាយចំពោះសមិទ្ធផលការងារ​ និងបានរំលេចបន្ថែមថា៖ ការិយាល័យអង្គការ UNIDO ប្រចាំនៅប្រទេសឥណ្ឌា ក៏បានរៀបចំបង្កើតវេបផតធលដើម្បីជួយដល់​សហគ្រាសមីក្រូ តូច​ និងមធ្យម ក្នុងការចាប់ផ្តើម និងស្តារឡើងវិញ ព្រមទាំងធ្វើឱ្យអាជីវកម្ម របស់ពួកគាត់ មានភាពល្អប្រសើរឡើង។ វេបផតថលនេះ មានផ្ទុកឯកសារ​ មេរៀន ណែនាំជាក់ស្តែង និងបញ្ជីផ្ទៀងផ្ទាត់ ដែលអាចទាញយកបានតាមគេហទំព័រ www.b3cmsme.org។ ឯកសារទាំងនេះ បង្ហាញពីមធ្យោបាយនៃការកសាងឡើងវិញ និងកំណត់ផ្នែកអាជីវកម្ម ដែល សហគ្រាសមីក្រូ​​ តូច និង មធ្យមអាចមានសក្តានុពល ក្នុងការធ្វើឱ្យប្រសើរឡើង។ ជាពិសេសមានឯកសារទាក់ទងនឹងការគ្រប់គ្រងផ្នែកប្រតិបត្តិការ កម្លាំងពលកម្ម សុខភាព​ និង សុវត្ថិភាពការងារ។

ឯកសារណែនាំ និងខិត្តប័ណ្ណបានរៀបចំឡើងជាពិសេស​សម្រាប់ម្ចាស់សហគ្រាស អ្នកគ្រប់គ្រង និងបុគ្គលិករបស់សហគ្រាសខ្នាតតូចបំផុត តូច និង មធ្យម ដែលពួកគាត់ត្រូវការចាំបាច់ក្នុងការស្វែងរក ការណែនាំបង្ហាញផ្លួវ ​និង ដំណោះស្រាយ នៅពេលជំងឺរាតត្បាត ប៉ះពាល់ទៅ​លើ​អាជីវកម្ម​របស់​ពួកគាត់។ ឯកសារទាំងនេះ នឹងជួយឱ្យក្រុមហ៊ុន ឬសហគ្រាសអាចយល់ដឹងនិងរកឃើញនូវចំណុចចាប់ផ្តើម ព្រមទាំង វិធីដើម្បីបន្តស្តារឡើងវិញ ក៏ដូចជាការបន្តពង្រឹងដំណើរការរៀប​ចំ​ផែន​ការអាជីវកម្មផងដែរ។

ដោយមានការចង្អុលបង្ហាញ​ និងណែនាំរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ឋ​ ឯកសារណែនាំ និងខិត្តប័ណ្ណទាំងនេះ ត្រូវបានបកប្រែជាភាសាខ្មែរ ​ដែលសហគ្រាសគ្រប់ប្រភេទអាចយកទៅប្រើប្រាស់បាន។ ឯកសារទាំងនេះ ផ្តល់នូវគន្លឹះជាច្រើនពីស្តង់ដារអន្តរជាតិដែលមានស្រាប់ ក៏ដូចជាប្រភពទាក់ទងនឹងការកែលំអរឧស្សាហកម្ម ដែលសហគ្រាសអាចយកមកប្រើប្រាស់ក្នុងសកម្មភាពប្រតិ្តបត្តិការ និងជួយដោះស្រាយការនូវការគំរាមកំហែង ឬការរំខាន ដែលសហគ្រាសអាចនឹងកំពុងប្រឈម។

បន្ថែមលើនេះទៀត អង្គការ យូនីដូ ក៏បានរៀបចំផលិត និង​ផ្សព្វផ្សាយឯកសារមួយទៀតទាក់ទងនឹង​ការវិវត្តន៍នៃឌីជីថល និងការស្តារឧស្សាហកម្មឡើងវិញ ដើម្បីផ្តល់ជាគុណប្រយោជន៍ក្នុងការពិចារណា យកមកប្រើប្រាស់ក្នុងការពន្លឿន ឌីជីថលរូបនីយកម្ម ពិសេសជួយស្តារអាជីវកម្មឱ្យបានកាន់តែឆាប់រហ័ស។ នៅក្នុងក្របខ័ណ្ឌនេះ វិស័យសំខាន់ៗមួយចំនួន ដែលត្រូវការគាំទ្រដំណើរការវិវត្តន៍នៃឌីជីថល និងការស្តារឡើងវិញ នៃឧស្សាហកម្មគឺ ការធ្វើនវានុវត្តន៍ និង​ឌីជីថលរូបនីយកម្ម ការជំរុញការវិនិយោគ និងបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការផលិតប្រកបដោយភាពឆ្លាតវៃ​។ 

ជាថ្មីទៀត​ ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បានសម្តែងនូវទឹកចិត្តរីករាយចំពោះ​កិច្ចសហប្រតិបត្តិការ​ និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់អង្គការ​ UNIDO សម្រាប់ចូលរួម​អភិវឌ្ឍន៍​នៅកម្ពុជា​។ ជាមួយ​គ្នានេះ​ ក៏​បាន​ណែនាំ​ឲ្យអគ្គនាយកដ្ឋានជំនាញធ្វើការផ្សព្វផ្សាយឯកសារនេះឲ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ ដើម្បីឲ្យបានជ្រួតជ្រាបដល់ម្ចាស់សហគ្រាស​ខ្នាត​ មីក្រូ​ តូច​និងមធ្យម​ ដើម្បី​ជាត្រីវិស័យសម្រាប់ពង្រឹង​និងការងើបឡើងវិញនៃអាជីវកម្មរបស់ពួកគេ​៕

អត្ថបទដែលជាប់ទាក់ទង
ពិធីសម្ពោធដាក់ឲ្យដំណើរការនូវអាគារថ្មី របស់ធនាគារជាតិកម្ពុជា សាខាខេត្តតាកែវ
ព័ត៌មានជាតិ
ឯកឧត្តម វ៉ី សំណាង អនុញ្ញាតឲ្យក្រុមហ៊ុន TOIC Group Co.Ltd ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ
ព័ត៌មានជាតិ
ស.ស.យ.កខេត្តក្រចេះ ក្រុងពាលីសាងសង់អគារស្នាក់ការ ដើម្បីពង្រឹងការងាររបស់ខ្លួន
ព័ត៌មានជាតិ
កម្មករមួយចំនួននៃក្រុមហ៊ុន ស៊ីនទ្រី បន្តធ្វើកូដកម្មមិនព្រមចេញឡានទៅប្រមូលសំរាមតាមការព្រមព្រៀង រដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករ
ព័ត៌មានជាតិ
កម្ពុជារៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន ​ដើម្បីឲ្យទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍បានល្អប្រសើរឡើងវិញ ​
ព័ត៌មានជាតិ
​ឯកអគ្គរាជទូតជប៉ុន ស្វែងយល់ពីសក្ដានុពលខេត្តស្វាយរៀង ​និងស្នើពង្រឹងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់អ្នកវិនិយោគជប៉ុន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី