(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អនុញ្ញាតឲ្យក្រុមហ៊ុន TOIC ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារអំពីសក្ដានុពលរបស់ខេត្ត និងការវិនិយោគមួយចំនួនរបស់ក្រុមហ៊ុនពាក់ព័ន្ធលើវិស័យកសិឧស្សាហកម្ម និងវិស័យទេសចរណ៍។
ក្នុងជំនួបពិភាក្សានេះផងដែរក្រុមហ៊ុន TOIC ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមទប់ស្កាត់ជំងឺ Covid-19 ដោយបាននាំយកអង្ករចំនួន ១០តោន ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ផងដែរ៕




