ក្រសួងសុខាភិបាល ចេញ​សេចក្តីណែនាំ ស្តីពី ករណី​មានការ​រៀបចំ​ពិធីបុណ្យ​អុំទូក នៅតាម​ភូមិ​-​ឃុំ និង​នៅ​ទី​វត្ត​អា​រ៉ា​ម​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ ស្តីពី ករណី​មានការ​រៀបចំ​ពិធី​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅតាម​ភូមិ​ឃុំ និង​នៅ​ទី​វត្ត​អា​រ៉ា​ម ក្នុង​បរិបទ នៃ​ការប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីណែនាំ បង្ហាញថា តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្វីត្បិតតែ​ឆ្នាំ​២០២០​នេះ ព្រះរាជាណាចក្រ​កម្ពុជា​យើង មិនមាន​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ​ក៏ដោយ ក៏ប៉ុន្តែ​តាម​ការសង្កេតឃើញថា អាចមាន​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ មាន​រៀប​ចំការ​ប្រណាំងទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដោយ​ក្រុម​តូចៗ របស់គាត់ នៅតាម​ភូមិ​ឃុំ និង​នៅតាម​ទី​វត្ត​អា​រ៉ា​ម ឬ​នៅតាម​ផ្ទះសម្បែង ដែល​តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អ្នករៀបចំ​ពិធី​នេះ ក្នុងការ​ធានា​មិន​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​យើង​។​

អត្ថបទដែលជាប់ទាក់ទង
ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង ចុះ​ចែក​ពូជ​មាន់ ដល់​ក្រុម​បណ្ដុំ​អាជីវកម្ម​ផលិត​មាន់​ស្រែ នៅ​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ
ព័ត៌មានជាតិ
រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ ស្ដីពី ការពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព នៅតាម​ខុន​ដូរ និង​បុរី ក្នុង​រាជធានី​ភ្នំពេញ
ព័ត៌មានជាតិ
អគារ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ត្រូវបាន​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​!
ព័ត៌មានជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ចាញ់​បោក​មេខ្យល់ ចូលចាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ និង​ចូលរួម​ក្នុងការ​ប្រឆាំង​តវ៉ា បិទផ្លូវ​សាធារណៈ សូម​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​!
ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ផ្តល់​សេវា​ការពារ​ក្តី​ដោយ​ឥត​យក​កម្រៃ នៅ​សាលាដំបូង​ទូទាំង​រាជធានី​ខេត្ត​
ព័ត៌មានជាតិ
ដំណឹងបាត់ក្មេង! បងប្អូនបានឃើញសូមផ្តល់ដំណឹងឲ្យសាច់ញាតិដឹងផង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី