ក្រសួងយុត្តិធម៌ បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ផ្តល់​សេវា​ការពារ​ក្តី​ដោយ​ឥត​យក​កម្រៃ នៅ​សាលាដំបូង​ទូទាំង​រាជធានី​ខេត្ត​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ បញ្ជីរាយនាម​មេធាវី ដែល​ស្ម័គ្រចិត្ត​ផ្តល់​សេវា​ការពារ​ក្តី ដោយ​ឥត​គិត​កម្រៃ ប្រចាំការ​នៅតាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង រាជធានី​-​ខេត្ត ត្រូវបាន​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បញ្ជូន​ទៅកាន់​ប្រធាន​សាលាដំបូង រាជធានី​ខេត្ត និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត​។ ក្រុម​មេធាវី​នេះ ដើម្បី​ចាត់ចែង​អនុវត្ត​បម្រើ​ឲ្យ​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​ខេត្ត​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី កើត រិ​ទ្ធ លើកឡើង «​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​មេធាវី សម្រាប់​ការពារ​ក្តី នៅក្នុង​សំណុំរឿង ដែល​ច្បាប់​តម្រូវ​ឲ្យ​មាន​ជា​កាតព្វកិច្ច ជាពិសេស​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​កង្វះខាត​មេធាវី​ការពារ​ក្តី នៅក្នុង​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​ខេត្ត ក្រសួងយុត្តិធម៌ សូម​បញ្ជូន​បញ្ជីរាយនាម​មេធាវី ដែល​ស្ម័គ្រចិត្ត​ផ្តល់​សេវា​ការពារ​ក្តី ដោយ​ឥត​គិត​កម្រៃ ប្រចាំការ​នៅតាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត ដូច​មាន​តារាងបញ្ជី​ឈ្មោះ និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ជូន​ភ្ជាប់​មកជា​មួយ​លិខិត​នេះ​»​។​

​បញ្ជីរាយនាម​មេធាវី ដែល​ស្ម័គ្រចិត្ត​ផ្តល់​សេវា​ការពារ​ក្តី ដោយ​ឥត​គិត​កម្រៃ ប្រចាំការ​នៅតាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង រាជធានី​-​ខេត្ត បង្ហាញថា ក្នុងចំណោម​តុលាការ​សាលាដំបូង​រាជធានី​ខេត្ត ទាំង ២៤ ( ខេត្ត​កែប មិនមាន​តុលាការ​ទេ ) គឺ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​មេធាវី​ច្រើនជាងគេ ដល់​ទៅ ១៤​រូប បន្ទាប់មក គឺ​នៅ​តុលាការ​សាលាដំបូង ខេត្តកណ្តាល មាន​មេធាវី ១១​រូប ហើយ​មេធាវី​តិចជាងគេ មាន​ចំនួន ២​រូបៗ នៅ​តុលាការ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តរតនគិរី ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ខេត្ត​ប៉ៃលិន​៕​

អត្ថបទដែលជាប់ទាក់ទង
គណៈរដ្ឋមន្ត្រី ប្រជុំពិភាក្សា លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ឆ្នាំ​២០២១-២០២៣ ដែលមាន ៦២៩​គម្រោង និង​ត្រូវ​ចំណាយ​ជាង ១២០០០​លាន​ដុល្លារ​
ព័ត៌មានជាតិ
កូ​វីដ ថ្ងៃនេះ នៅ​កម្ពុជា ឆ្លង​ថ្មី​ម្នាក់ និង​ជាសះស្បើយ​ម្នាក់​!
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង ចុះ​ចែក​ពូជ​មាន់ ដល់​ក្រុម​បណ្ដុំ​អាជីវកម្ម​ផលិត​មាន់​ស្រែ នៅ​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ
ព័ត៌មានជាតិ
រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ ស្ដីពី ការពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព នៅតាម​ខុន​ដូរ និង​បុរី ក្នុង​រាជធានី​ភ្នំពេញ
ព័ត៌មានជាតិ
អគារ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ត្រូវបាន​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​!
ព័ត៌មានជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ចាញ់​បោក​មេខ្យល់ ចូលចាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ និង​ចូលរួម​ក្នុងការ​ប្រឆាំង​តវ៉ា បិទផ្លូវ​សាធារណៈ សូម​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី