កូ​វីដ ថ្ងៃនេះ នៅ​កម្ពុជា ឆ្លង​ថ្មី​ម្នាក់ និង​ជាសះស្បើយ​ម្នាក់​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ថា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ថ្មី ចំនួន​ម្នាក់ និង​មាន​ករណី​ជាសះស្បើយ ម្នាក់​ដែរ​។ អ្នកជា​សះស្បើយ​ម្នាក់​នោះ ជា​ស្ត្រី​ខ្មែរ អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​ក្តុល សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ គាត់​ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក ដោយបាន​បន្ត​ជើងហោះហើរ នៅ​ប្រទេស​ចិន ( តៃវ៉ាន់ ) មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

​រីឯ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ម្នាក់ ដែល​ក្រសួងសុខាភិបាល ប្រកាស​នៅ​ថ្ងៃទី​៩​តុលា​នេះ ជា​បុរស​ជនជាតិខ្មែរ អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​ពី​ប្រទេស​កូរ៉េខាងត្បូង តាម​ជើងហោះហើរ មកដល់​កម្ពុជា នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល ប្រកាសថា អ្នកដំណើរ​តាម​យន្តហោះ ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ១២៨​នាក់ ( ស្ត្រី ៣៣​នាក់ )​។ ក្នុងនោះ អ្នកដំណើរ​ចំនួន ១២៧​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​វិទ្យាល័យ បូរី ១០០​ខ្នង ចំនួន ២៩​នាក់ សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៨​នាក់ សណ្ឋាគារ​មួយទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥​នាក់ និង​សណ្ឋាគារ​ផ្សេងទៀត នៅ​រាជធានី​ភ្នំពេញ ចំនួន ៨៥​នាក់​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា គិត​មកដល់​ម៉ោង ៧​ព្រឹក ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៨២​នាក់​។ ក្នុងនោះ ២៧៧​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតណាម ចំនួន ៣​នាក់ ( ស្ត្រី​ជនជាតិ​ឥណ្ឌា បុរស​ជនជាតិ​ឥណ្ឌូនេស៊ី និង​បុរស​ជនជាតិខ្មែរ ) និង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំនួន ២​នាក់ ( បុរស​ជនជាតិ​ហុង​គ្រី និង​បុរស​ជនជាតិ​បារាំង )៕

អត្ថបទដែលជាប់ទាក់ទង
ស្ថានប័នអន្តរជាតិធំៗចំនួនបី ​ផ្តល់ម៉ាស៊ីនជំនួយផ្លូវដង្ហើម៥០គ្រឿង ​បរិក្ខារពេទ្យ ​និងរថយន្តសង្គ្រោះបន្ទាន់ដល់កម្ពុជា​
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី សម្រេច​អនុម័ត​ទាំងស្រុង​លើ “​ផែនការ​សកម្ម​ភាពជា​តិ ស្ដីពី ការទប់ស្កាត់​អំពើហិង្សា លើ​ស្ត្រី ២០១៩-២០២៣”
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុជា ស្ថិតនៅ​ស្ថានភាព​ល្អប្រសើរ បើសិន​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​មួយចំនួន លើ​វិស័យ​ហិរញ្ញវត្ថុ នៅ​សម័យ Covid-19
ព័ត៌មានជាតិ
មានតែ ៦​គណបក្ស ដាក់​ភ្នាក់ងារ​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០
ព័ត៌មានជាតិ
ទឹក​សឹ្ទ​ង​ពោធិ៍សាត់ ឡើង​ខ្ពស់ជាង​កម្រិត​ប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​លិច​ផ្លូវ ផ្ទះ និង​សាលាសង្កាត់ ក្នុង​ក្រុង​ពោធិ៍សាត់​
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី ប្រជុំពិភាក្សា លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ឆ្នាំ​២០២១-២០២៣ ដែលមាន ៦២៩​គម្រោង និង​ត្រូវ​ចំណាយ​ជាង ១២០០០​លាន​ដុល្លារ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី