ទឹក​សឹ្ទ​ង​ពោធិ៍សាត់ ឡើង​ខ្ពស់ជាង​កម្រិត​ប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​លិច​ផ្លូវ ផ្ទះ និង​សាលាសង្កាត់ ក្នុង​ក្រុង​ពោធិ៍សាត់​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តពោធិ៍សាត់​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ថា សឹ្ទ​ង​ពោធិ៍សាត់ គិត​ត្រឹម​ម៉ោង ៧:៣០​នាទី ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ កម្ពស់​ទឹក ៥.៤៥​ម៉ែត្រ រីឯ​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៥.០០​ម៉ែត្រ នៅ​ក្រុង​ពោធិ៍សាត់​។ ជំនន់​ទឹកភ្លៀង​នេះ បណ្តាល​ឲ្យ​លិច​ផ្លូវ ផ្ទះមួយ​ចំនួន និង​សាលាសង្កាត់ នៅក្នុង​ក្រុង​ពោធិ៍សាត់​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកា​ថា នៅ​ថៃ្ង​ទី​០៩ ខែតុលា ឆ្នាំ​២០២០ ព្រឹក វេលា​ម៉ោង ៧:៣០​នាទី ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់ ដូចខាងក្រោម​៖

១.​កម្ពស់​ទឹក​សឹ្ទ​ង​ពោធិ៍សាត់​៖

-​សឹ្ទ​ង​ពោធិ៍សាត់ កម្ពស់​ទឹក ៥.៤៥​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៥.០០​ម៉ែត្រ នៅ​ក្រុង​ពោធិ៍សាត់​

-​សឹ្ទ​ង​ក្រវាញ កម្ពស់​ទឹក ៥.៧៧​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៦.០០​ម៉ែត្រ នៅ​ស្រុក​ភ្នំក្រវាញ​

-​សឹ្ទ​ង​វាលវែង កម្ពស់​ទឹក ៤.៦០​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ១០.០០​ម៉ែត្រ នៅ​ស្រុក​វាលវែង​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​ពី​ស្ថានភាព​ទឹក​សឹ្ទ​ង​ពោធិ៍សាត់ គឺ​សឹ្ទ​ង​ពោធិ៍សាត់ នៅ​ក្រុង​ពោធិ៍សាត់ ទឹក​មាន​សន្ទុះ​ឡើង​បន្ត​។ រីឯ​សឹ្ទ​ង​ក្រវាញ កម្ពស់​កើនឡើង (​សឹ្ទ​ង​អា​រ៉ៃ​ស្រក​បន្តិច និង​សឹ្ទ​ង​វាលវែង​បាន​ស្រក​)​។​

​សូម​រម្លឹកថា ដោយសារតែ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​នា​ប៉ុន្មាន​ថ្ងៃនេះ បណ្តាល​ឲ្យ​ទឹកស្ទឹង​ពោធិ៍សាត់​ឡើង​ខ្ពស់ ហើយក៏​បាន​ជន់​លិច​ផ្លូវ និង​ផ្ទះ​មួយចំនួន ក្នុង​ក្រុង​ពោធិ៍សាត់​ប៉ុន្មាន​ថ្ងៃ​មកហើយ​៕​

អត្ថបទដែលជាប់ទាក់ទង
ក្រសួងទេសចរណ៍ ​តម្រង់ទិសសហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មថ្មី ​ដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩​
ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យអះអាងថា លោក ដូណាល់ ត្រាំ ជាសះស្បើយពីកូវីដ-១៩ នឹងអាចវិលត្រឡប់ចូលរួមព្រឹត្តិការណ៍ជាសាធារណៈនៅចុងសប្តាហ៍នេះ
ព័ត៌មានជាតិ
ស្ថានប័នអន្តរជាតិធំៗចំនួនបី ​ផ្តល់ម៉ាស៊ីនជំនួយផ្លូវដង្ហើម៥០គ្រឿង ​បរិក្ខារពេទ្យ ​និងរថយន្តសង្គ្រោះបន្ទាន់ដល់កម្ពុជា​
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី សម្រេច​អនុម័ត​ទាំងស្រុង​លើ “​ផែនការ​សកម្ម​ភាពជា​តិ ស្ដីពី ការទប់ស្កាត់​អំពើហិង្សា លើ​ស្ត្រី ២០១៩-២០២៣”
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុជា ស្ថិតនៅ​ស្ថានភាព​ល្អប្រសើរ បើសិន​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​មួយចំនួន លើ​វិស័យ​ហិរញ្ញវត្ថុ នៅ​សម័យ Covid-19
ព័ត៌មានជាតិ
មានតែ ៦​គណបក្ស ដាក់​ភ្នាក់ងារ​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី