ក្រសួងទេសចរណ៍ ​តម្រង់ទិសសហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មថ្មី ​ដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(មណ្ឌលគិរី)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីពី “សហគ្រិនស្ត្រីក្នុងវិស័យទេសចរណ៍ និងការសិក្សាអំពីសក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរី” ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នៅខេត្តមណ្ឌលគិរី។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរ ពីសមាសភាពពាក់ព័ន្ធជាច្រើនរូបទាំងក្នុងវិស័យរដ្ឋ ផ្នែកឯកជន ប្រធានមន្ទីរ និងមន្ត្រីជំនាញមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកជំទាវ ហ៊ុន ដានី បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាព ចំណេះដឹងរបស់មន្ត្រីជំនាញទទួលបន្ទុកអនុវត្តការងារក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើងពាក់ព័ន្ធទៅនឹងសហគ្រិនភាព ព្រមទាំងតម្រង់ទិសសហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មថ្មីក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។

លោកជំទាវបានបន្ថែមទៀតថា ស្របតាមតម្រូវការសហគ្រិនស្ត្រីអាស៊ាន កម្ពុជាមានបេសកកម្មក្នុងការពង្រឹងពង្រីកកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ បណ្តាញសហគ្រិនស្ត្រីនៅកម្ពុជាប្រមូលផ្តុំដោយតំណាងសមាគម និងសហព័ន្ធតំណាងឱ្យស្ត្រីក្នុងវិស័យធុរកិច្ច ដែលក្នុងនោះក៏មានស្ត្រីក្នុងវិស័យទេសចរណ៍ផងដែរ។

ម្យ៉ាងទៀតដើម្បីរក្សាលំនឹងអាជីវកម្មក្នុងវិស័យទេសចរណ៍ ទន្ទឹមនឹងគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវវិធានការណ៍ដោយឡែក និងយុទ្ធសាស្ត្រជាច្រើន ដើម្បីស្តារ ទប់ទល់ និងត្រៀមឱ្យបានរួចរាល់សម្រាប់លំហូរទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ដែលទាមទារឱ្យមានការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ក្នុងវិស័យទេសចរណ៍។

ជាការណ៍សំខាន់ចាំបាច់ណាស់ក្នុងការតម្រង់ទិសសហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មផ្ទាល់ខ្លួន ជាពិសេសគំនិតអាជីវកម្មក្នុងវិស័យទេសចរណ៍ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនផ្តល់សេវាទេសចរណ៍ គំនិតអាជីវកម្មថ្មីៗ គំនិតច្នៃប្រឌិតហើយប្លែកៗ ដែលពាក់ព័ន្ធបំផុតនឹងសហគមន៍ដែលអាចផ្គត់ផ្គង់ដោយងាយ ក្នុងតម្លៃសមស្របតាមទីផ្សារ និងនិន្នាការទេសចរណ៍ ជាពិសេសគឺដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។

ដោយឡែកនេះក៏ជាឱកាសល្អ ដែលអាចឲ្យសិក្ខាកាមបានសិក្សាស្វែងយល់អំពីសក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរីផងដែរ។ 

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ខេត្តមណ្ឌលគិរី ជាខេត្តដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើប្រភពធនធាន «វប្បធម៌ ធម្មជាតិ និងអេកូទេសចរណ៍» ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដូចជា៖ ទឹកជ្រោះជាច្រើនកន្លែង ព្រមទាំងធម្មជាតិ ភ្នំតូច ធំ ចម្ការស្រល់ ព្រៃឈើដែលជាជម្រកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។

ព្រមជាមួយនេះ ខេត្តមណ្ឌលគិរី ក៏មានទសន្តិសុខ និងសុវត្ថិភាពល្អផងដែរ ដែលភ្ញៀវទេសចរអាចមកកម្សាន្តបានគ្រប់ពេលវេលា និងគ្រប់រដូវកាល៕

អត្ថបទដែលជាប់ទាក់ទង
រាជបណ្ឌិត្យសភាកម្ពុជា ​ទូលសុំព្រះតេជគុណ ហាក់ សៀងហៃ​ ដើរតួនាទីផ្សព្វផ្សាយនូវពាក្យថ្មីៗ ​ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តរួចចំនួន ១១ក្បាល​
ព័ត៌មានជាតិ
TOP NEWS: ប្រមុខការទូតកម្ពុជា ចាត់ទុកការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី និងអ្នកវិភាគ ​ជុំវិញករណីលោក ​គ្រុយ លឹមហេង ​ជាការប្រមាថដល់ស្ថាប័នរដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយល្ងង់ខ្លៅ
ព័ត៌មានជាតិ
ឯកឧត្តម ម៉ៅ ធនិន បន្តដឹកនាំកម្លាំងចម្រុះចុះអន្តរាគមន៍ជួយសង្គ្រោះ ​និងនាំយកស្បៀងចែកជូនប្រជាពលរដ្ឋ​ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
កម្ពុជា សិក្សាគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ​ដើម្បីឲ្យកប៉ាល់ធំៗក្នុងពិភពលោកអាចចូលចតដាក់ទំនិញ​
ព័ត៌មានជាតិ
ចិន​ ប្រកាសចូលរួមកម្មវិធីអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ របស់WHO
ព័ត៌មានជាតិ
ត្រឹមរយៈពេល២៤ម៉ោង ឥណ្ឌា រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីជាង ៧ម៉ឺននាក់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី