(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀងចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យថាស្ថានភាពទឹក នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ
១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ ៖ -សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៥.៤៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់ -សឹ្ទងក្រវាញ កម្ពស់ទឹក ៥.៧៧ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ -សឹ្ទងវាលវែង កម្ពស់ទឹក ៤.៦០ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង។
២.ស្ថានភាពទឹកសឹ្ទងពោធិ៍សាត់ ៖ -សឹ្ទងពោធិ៍សាត់ក្រុង ទឹកមានសន្ទុះឡើងបន្ត -សឹ្ទងក្រវាញ កម្ពស់កើនឡើង (សឹ្ទងអារ៉ៃស្រក បន្តិច និងសឹ្ទងវាលវែងបានស្រក)៕




