ទីក្រុង​ស្អាត បរិស្ថាន​ល្អ ទេសចរណ៍​សំបូរបែប ផ្ដើមចេញពី​យើង​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ក្រចេះ)៖ រដ្ឋបាល​ខេត្តក្រចេះ បាន​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​៨ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត ទីក្រុង​ដែលមាន​វិថី​ម្ហូបអាហារ​ស្អាត​» ​ដោយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ក្រុង​សង្កាត់ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ជាច្រើន បាន​ចូលរួម​បោ​សម្អាត​តាម​ដងផ្លូវ​ទីសាធារណៈ។ ​ទិវា​ជាតិ ទីក្រុង​ស្អាត ​លើក​ទី​៨ នេះ ដឹកនាំ​ដោយ​លោកស្រី ខាំ សុភាព អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ។​

​​លោកស្រី​អភិបាលរង​ខេត្ត បានលើកឡើងថា ​ការ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត នាពេលនេះ គឺ​ក្នុង​គោលបំណងផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​អំពី​ទីក្រុង​ស្អាត និង​ការសម្អាត​ទីក្រុង​នៃ​ខេត្តក្រចេះ ឲ្យ​មាន​សោភ័ណភាព​ស្រស់បំព្រង សាក​សមជា​ទីក្រុង ដែល​ទទួលបាន​ជ័យលាភី​ផ្ការំដួល ២​ទង និង​បន្ត​យក​ជ័យលាភី​ផ្ការ​រំដួល​៣​ទង ។​

​ទន្ទឹមនេះ លោកស្រី ​ក៏បាន​អាន​នូវ​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៨ ឆ្នាំ​២០២០ ដោយ​ក្នុង​សារលិខិត​របស់​សម្ដេច​តេ​ជោ​ បាន​គូសបញ្ជាក់ថា ​​ក្នុង​ស្មារតី​ឆ្លើយតប​ទៅនឹង​ការវិវត្ត និង​និន្នាការ​អភិវឌ្ឍន៍​ថ្មីៗ​នេះ កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការដាក់ចេញ និង​អនុវត្ត​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នានា ដោយ​ឈរលើ​មូលដ្ឋាន​សំខាន់​ពីរ ដែល​ត្រូវ​គិតគូរ​ស្របពេល​គ្នា គឺ​ការបង្កើន​ឧត្ដមភាព​ប្រកួតប្រជែង និង​ការធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ ។ ឈរលើ​មូលដ្ឋាន​នេះ​កម្ពុជា ក៏បាន​ដាក់ចេញ​នៅ​យុទ្ធនាការ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋាកិច្ច​ល្អ ដែលជា​យុទ្ធសាស្ត្រ ដ៏​សមស្រប​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ជា​មាស​បៃតង នឹង​នាំ​កម្ពុជា​ឆ្ពោះទៅរក​ភាព​ស្អាត​បៃតង និង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ។​

​ទិវា​ជាតិ ទីក្រុង​ស្អាត ឆ្នាំ​ទី​៨ នៃ​ប្រធានបទ «​ទីក្រុង​ស្អាត ទីក្រុង​ដែលមាន​វិថី​ម្ហូបអាហារ​ស្អាត​» គឺជា​ការឆ្លុះ​ប​ញ្ជាំ​ង​យ៉ាងច្បាស់​ថា វិថី​ម្ហូបអាហារ​គឺជា​ផលិតផល​ទេសចរណ៍ ដ៏​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​អាច​ផ្ដល់នូវ​បទពិសោធន៍ និង​ការចងចាំ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ដែលជា​ទូទៅ​ទេសចរណ៍ តែង​ប្រាថ្នា​ចង់​ដើរ​កម្សាន្ត និង​ទទួលទាន​ម្ហូបអាហារ​ដែល​ប្រកបដោយ​អនាម័យ និង​ជឿទុកចិត្ត ខណៈដែល​វិថី​ម្ហូបអាហារ ក៏​ជា​ផ្នែក​មួយ​នៃ​ទេសចរណ៍​ម្ហូបអាហារ ដែល​ផ្សារភ្ជាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន ទៅនឹង​ជីវភាព​ប្រជាជន វប្បធម៌ និង​ទំនៀមទម្លាប់​ព្រមទាំង​ជួយ​ជំរុញ​អាជីវកម្ម​ខ្នាតតូច​បែប​គ្រួសារ ឱ្យ​រីកលូតលាស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ 

​ជាការ​ពិត​វិស័យ​ទេសចរណ៍ និង​ម្ហូបអាហារ​មាន​ទំនាក់​ទំនងជា​សារ​វ័​ន្ត​ពីរ គឺ​ម្ហូបអាហារ ជា​ផលិតផល​ទេសចរណ៍ ឬ​សេវាកម្ម​ទេសចរណ៍ និង​ម្ហូបអាហារ​ជា​ចំណែក​ទីផ្សារ​ទេសចរណ៍​ដ៏​ទាក់ទាញ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ទាំងអស់​ចូលរួម​សំអាត នឹង​អណាម័យ​នៅក្នុង​ទី​រួម​ខេត្ត នឹង​ទីធ្លា​បរិវេណ​ជុំវិញ​សួន​សាធារណៈ តាម​ផ្ទះ​បងប្អូន ជាពិសេស ទិវា​ទីក្រុង​ស្អាត ផ្តើមចេញពី​យើងទាំងអស់គ្នា យើង​ត្រូវ​វិច​ខ្ចប់​ពេល​បរិភោគ​រួច នូវ​កាកសំណល់​ ជៀសវាង​បោះចោល​ពាស់វាល​ពាស់កាល ត្រូវដាក់​ចូលក្នុង​ធុងសំរាម ដែល​មាននៅ​ជិត​បំផុត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេស​ជាតិ នឹង​អន្តរជាតិ​មក​កំសាន្ត វា​ជា​មុខមាត់​ខេត្ត​របស់​យើង៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម នាង ផាត ទទួលជួបអនុព័ន្ធកងទ័ពជើងអាកាសភូមិន្ទថៃ ដែលចប់អាណត្តិ
ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀង នៅ០៥ឃុំ ក្នុងស្រុកអូរជ្រៅ
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស វីនេស ដែលគ្មានច្បាប់អនុញ្ញាត ​និងធ្វើឲ្យប៉ះពាល់ដល់សុខភាពអតិថិជន
ព័ត៌មានជាតិ
ក្រសួងសុខាភិបាលប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ​កុំជឿគ្រូបុរាណខ្មែរដែលអួតអាងថា ​ព្យាបាលជំងឺគ្រាប់ឈាមសស៊ីឈាមក្រហម​ជា​ ១០០ភាគរយ
ព័ត៌មានជាតិ
លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ
ព័ត៌មានជាតិ
ស្ថានទូតបារាំងត្រៀមខ្លួនរួចរាល់ហើយ ​សម្រាប់ទទួលស្វាគមន៍​សាធារណជនចូលទស្សនាក្នុងឧទ្យានពណ៌ខៀវស្រងាត់ ​ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១៥​រសៀល​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី