ស្ថានទូតបារាំងត្រៀមខ្លួនរួចរាល់ហើយ ​សម្រាប់ទទួលស្វាគមន៍​សាធារណជនចូលទស្សនាក្នុងឧទ្យានពណ៌ខៀវស្រងាត់ ​ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១៥​រសៀល​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ស្ថានទូតបារាំងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ទទួលស្វាគមន៍លោកអ្នកនៅថ្ងៃសៅរ៍នេះចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង១៥៖០០ នៅក្នុងឧទ្យាន​ពណ៌ខៀវស្រងាត់ក្នុងឱកាសទិវាបេតិកភណ្ឌ អមដោយពិព័រណ៍របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា(CCIFC) និងការដាក់តាំងស្នាដៃសិល្បៈរបស់សិល្បករ បណ្តូល ស្តីពីបេតិកភណ្ឌ។ 

ស្ថានទូតបារាំងបានឲ្យដឹងថា អ្វីៗត្រូវបានរៀបចំឡើងដើម្បីធ្វើយ៉ាងណាឱ្យលោកអ្នកអាចស្វែងយល់ និងទស្សនាឱ្យបានប្រសើរបំផុត។ ជួបគ្នាថ្ងៃស្អែកចាប់ពីម៉ោង៨ព្រឹក!។ 

ជាមួយគ្នានេះ ស្ថានទូតបានបញ្ជាក់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកចូលទស្សនាត្រូវពាក់ម៉ាស និងគោរពវិធានការសុខាភិបាលនានា។ ចំណីអាហារ ភេសជ្ជៈ (លើកលែងទឹក) និងកាបូបធំៗ មិនអនុញ្ញាតឱ្យយកចូលស្ថានទូតឡើយ។ ស្ថានទូតសូមរក្សាសិទ្ធិក្នុងការលុបចោល ឬបន្ថយម៉ោងទស្សនាឧទ្យាន និងនិវេសន​ដ្ឋាន ក្នុងករណីមានភ្លៀង៕

អត្ថបទដែលជាប់ទាក់ទង
លោកជំទាវ មិថុនា ភូថង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកលក់ជាផ្លូវការ នៃគម្រោង Dara Sakor Stardeam Lake Tourism Town
ព័ត៌មានជាតិ
ឯកឧត្តម នាង ផាត ទទួលជួបអនុព័ន្ធកងទ័ពជើងអាកាសភូមិន្ទថៃ ដែលចប់អាណត្តិ
ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀង នៅ០៥ឃុំ ក្នុងស្រុកអូរជ្រៅ
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស វីនេស ដែលគ្មានច្បាប់អនុញ្ញាត ​និងធ្វើឲ្យប៉ះពាល់ដល់សុខភាពអតិថិជន
ព័ត៌មានជាតិ
ក្រសួងសុខាភិបាលប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ​កុំជឿគ្រូបុរាណខ្មែរដែលអួតអាងថា ​ព្យាបាលជំងឺគ្រាប់ឈាមសស៊ីឈាមក្រហម​ជា​ ១០០ភាគរយ
ព័ត៌មានជាតិ
លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី