កម្ពុជា សិក្សាគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ​ដើម្បីឲ្យកប៉ាល់ធំៗក្នុងពិភពលោកអាចចូលចតដាក់ទំនិញ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កម្ពុជាកំពុងត្រៀមបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅក្រុងព្រះសីហនុដែលជម្រៅរហូតដល់ ១៤ម៉ែត្រកន្លះ និងបានកំពុងសិក្សាផងដែរ ពីគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅមួយថ្មីបន្ថែមទៀត ដែលមានជម្រៅរហូតដល់ ១៧ម៉ែត្រ ដែលអាចឲ្យកប៉ាល់ធំៗក្នុងពិភពលោកអាចចូល​ចតដើម្បីដាក់ទំនិញបាន។ នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល បានមាន​ប្រសាសន៍​ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមណ្ឌលឆៀកសាខាកំបូល តាមបណ្តាយផ្លូវជាតិលេខ៤ ក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះថា ទោះបី​កម្ពុជា​ជួប​បញ្ហា​កូវីដ ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាល​មិនមាន​គម្រោង​ផ្អាក​ ឬកាត់បន្ថយ​គម្រោង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ណាមួយ​នោះឡើយ ហើយគម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ក៏នៅតែ​បន្ត​ពង្រីក​ការអភិវឌ្ឍ​បន្ថែម​ជាបន្តបន្ទាប់ ​ដើម្បីឆ្លើយ​តប​ទៅនឹង​តម្រូវការ និងការ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង
ស្ថានទូតបារាំងត្រៀមខ្លួនរួចរាល់ហើយ ​សម្រាប់ទទួលស្វាគមន៍​សាធារណជនចូលទស្សនាក្នុងឧទ្យានពណ៌ខៀវស្រងាត់ ​ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១៥​រសៀល​
ព័ត៌មានជាតិ
ទីក្រុង​ស្អាត បរិស្ថាន​ល្អ ទេសចរណ៍​សំបូរបែប ផ្ដើមចេញពី​យើង​
ព័ត៌មានជាតិ
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ​ចុះពិនិត្យការជន់លិចនៅក្រុងពោធិ៍សាត់ និងណែនាំអាជ្ញាធរឲ្យរកទីទួលសុវត្ថិភាព ​ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋពេលទឹកជន់លិចខ្លាំង
ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា ​ទូលសុំព្រះតេជគុណ ហាក់ សៀងហៃ​ ដើរតួនាទីផ្សព្វផ្សាយនូវពាក្យថ្មីៗ ​ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តរួចចំនួន ១១ក្បាល​
ព័ត៌មានជាតិ
TOP NEWS: ប្រមុខការទូតកម្ពុជា ចាត់ទុកការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី និងអ្នកវិភាគ ​ជុំវិញករណីលោក ​គ្រុយ លឹមហេង ​ជាការប្រមាថដល់ស្ថាប័នរដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយល្ងង់ខ្លៅ
ព័ត៌មានជាតិ
ឯកឧត្តម ម៉ៅ ធនិន បន្តដឹកនាំកម្លាំងចម្រុះចុះអន្តរាគមន៍ជួយសង្គ្រោះ ​និងនាំយកស្បៀងចែកជូនប្រជាពលរដ្ឋ​ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី