(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់ អាយុ១៦ឆ្នាំ ឈ្មោះ វ៉ន វាសនា មានស្រុកកំណើត នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ហើយបានមកនៅភ្នំពេញជាមួយសាច់ញាត្តិម្តុំសំណង់១២ រយៈពេល៣ទៅ៤ថ្ងៃ បានបាត់ខ្លួនតាំងពីម៉ោង២រសៀល រហូតមកទល់ពេលនេះនៅមិនទាន់ឃើញមកផ្ទះនៅឡើយ។
ក្រុមគ្រួសាររបស់ក្មេងប្រុសខាងលើ បានបញ្ជាក់យ៉ាងដូច្នេះថា ក្មេងប្រុសនេះទើបមករស់នៅជាមួយបងប្អូននៅម្តុំសំណង់១២ បាន៤ទៅ៥ថ្ងៃ។ ដោយកាលពីរសៀលម៉ោង ២និង៣០នាទី ថ្ងៃ០៨ ខែតុលានេះ បានជិះម៉ូតូ CLICK ពណ៌ក្រហម ស្លាកលេខ 1GH 5588 ជូនពូរបស់ខ្លួនពីសំណង់១២ ទៅធ្វើការនៅមន្ទីរពេទ្យកុមារជាតិ ហើយក៏ត្រលប់មកវិញតែម្នាក់ឯង មកទល់ពេលនេះ នៅតែមិនទាន់ត្រលប់មកដល់ផ្ទះម្តុំសំណង់១២វិញ។ ដោយក្រុមគ្រួសារសង្ស័យថាបានវង្វេង។ យ៉ាងណាក្រុមគ្រួសារសាច់ញាត្តិបានប្តឹងរួចហើយនៅប៉ុស្ត៍នគរបាលទឹកល្អក់៣។
បើបងប្អូនបានឃើញ សូមទាក់ទងលេខ៖ 012 66 15 17 ឬ 081 679 777៕



