ព្រឹក​ថ្ងៃ​សុក្រ ទី​៩​តុលាស្អែកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ តាម​ការគ្រោងទុក នា​ម៉ោង ៨:៣០​នាទី ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែតុលា ឆ្នាំ​២០២០ គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​រៀប​វារៈ ដូចខាងក្រោម​៖

១-​សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២១-២០២៣​។​

២-​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ ស្តីពី ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣​។​

៣-​បញ្ហា​ផ្សេងៗ​៖ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​៖

៣.១-​សេចក្តីព្រាង ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិ​ធិ​សារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

៣.២-​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖

១-​ពិធីសារ​ទី​៣ ស្តីពី​សហការ​ជើងហោះហើរ​ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ​។​

២-​ពិធីសារ​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល (Co-Terminal Rights) រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។​

៣.៣-​សេចក្តីព្រាងច្បាប់ ស្តីពី ការយល់ព្រម​លើ ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​អាស៊ាន ស្តីពី សេវាកម្ម​។​

៣.៤-​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តីពី ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​៕​

អត្ថបទដែលជាប់ទាក់ទង
អគារ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ត្រូវបាន​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​!
ព័ត៌មានជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ចាញ់​បោក​មេខ្យល់ ចូលចាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ និង​ចូលរួម​ក្នុងការ​ប្រឆាំង​តវ៉ា បិទផ្លូវ​សាធារណៈ សូម​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​!
ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ផ្តល់​សេវា​ការពារ​ក្តី​ដោយ​ឥត​យក​កម្រៃ នៅ​សាលាដំបូង​ទូទាំង​រាជធានី​ខេត្ត​
ព័ត៌មានជាតិ
ដំណឹងបាត់ក្មេង! បងប្អូនបានឃើញសូមផ្តល់ដំណឹងឲ្យសាច់ញាតិដឹងផង
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ចេញ​សេចក្តីណែនាំ ស្តីពី ករណី​មានការ​រៀបចំ​ពិធីបុណ្យ​អុំទូក នៅតាម​ភូមិ​-​ឃុំ និង​នៅ​ទី​វត្ត​អា​រ៉ា​ម
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ច្រានចោល​នូវ​ព័ត៌មាន​មិន​ត្រឹមត្រូវ​របស់ Facebook ឈ្មោះ Sen Sayana ដែល​បាន​សរសេរ​អំពី​ការព្យាបាល​ជំងឺ​គ្រុន​ឈី​ក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី