​ឯកអគ្គរាជទូតជប៉ុន ស្វែងយល់ពីសក្ដានុពលខេត្តស្វាយរៀង ​និងស្នើពង្រឹងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់អ្នកវិនិយោគជប៉ុន​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាស៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ 

អញ្ជើញចូលរួមក្នុងជំនួបនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោក ណាហ្គាអូ កាតស៊ឺអាគី (NAGAO Katsuaki) លេខាទូតទីមួយ កញ្ញា គូស៊ូណូគិ ម៉ារីយ៉ា (KUSUNOKI Maria) លេខាទូតទីបី លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពទូទៅ សក្ដានុពល និងការអភិវឌ្ឍខេត្ត រួមជាមួយនិង ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងខេត្តស្វាយរៀង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុន និងខេត្តស្វាយរៀង ជាពិសេសក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់អ្នកវិនិយោគជប៉ុនដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀង ដើម្បីឱកាសវិនិយោគបន្ថែមទៀតរបស់អ្នកវិនិយោគជប៉ុនមកកាន់ខេត្តស្វាយរៀង នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បកស្រាយបំភ្លឺតបទៅនឹងការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី​ ទី​ ចំរើនកុសល ដែលថាកម្លាំងអន្តរាគមន៍គ្មានសិទ្ធិឃាត់យានយន្តល្មើសច្បាប់​
ព័ត៌មានជាតិ
ពិធីសម្ពោធដាក់ឲ្យដំណើរការនូវអាគារថ្មី របស់ធនាគារជាតិកម្ពុជា សាខាខេត្តតាកែវ
ព័ត៌មានជាតិ
ឯកឧត្តម វ៉ី សំណាង អនុញ្ញាតឲ្យក្រុមហ៊ុន TOIC Group Co.Ltd ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ
ព័ត៌មានជាតិ
ស.ស.យ.កខេត្តក្រចេះ ក្រុងពាលីសាងសង់អគារស្នាក់ការ ដើម្បីពង្រឹងការងាររបស់ខ្លួន
ព័ត៌មានជាតិ
កម្មករមួយចំនួននៃក្រុមហ៊ុន ស៊ីនទ្រី បន្តធ្វើកូដកម្មមិនព្រមចេញឡានទៅប្រមូលសំរាមតាមការព្រមព្រៀង រដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករ
ព័ត៌មានជាតិ
កម្ពុជារៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន ​ដើម្បីឲ្យទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍បានល្អប្រសើរឡើងវិញ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី