កម្ពុជារៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន ​ដើម្បីឲ្យទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍បានល្អប្រសើរឡើងវិញ ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុលចូលលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពី សំណាក់តំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ អគ្គស្នងការនគបាលជាតិ អគ្គនាយកដ្ឋាន អ្នកជំនាញ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា តបតាមការអំពាវនាវ និងស្នើសុំពីក្រសួងការបរទេស និងសហប្រតិ្តបត្តការអន្តរជាតិកម្ពុជា តាមរយៈលិខិតរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ីគឺបានស្នើសុំឱ្យបណ្តាប្រទេសអាស៊ាន ផ្តល់នូវធាតុចូល ឬមតិយោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្តីពីការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន។

លោកជំទាវបន្តថា ការផ្តល់នូវធាតុចូល ឬ មតិយោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្តីពីការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន គឺដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យបណ្តាប្រទេសដែលមានព្រំប្រទល់ជាប់គ្នាបានបិទព្រំដែន ហើយនៅពេលដែលបិទព្រំដែននេះដែរ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនង ដោយសារតែការបិទជើងហោះហើរ និងបិទព្រំដែន។ ដូច្នេះជារឿងចាំបាច់ដើម្បីឱ្យទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍បានល្អប្រសើរឡើងវិញ លុះត្រាតែមានការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ានដែលមានសុវត្ថិភាព ដើម្បីសម្រួលការធ្វើដំណើរធ្វើយ៉ាងណា កុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា សំណើរសុំផ្តល់ធាតុចូលលើសេចក្តីព្រាងឯកសារទស្សនទាន ស្តីពីការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងសកម្មភាពសេដ្ឋកិច្ច ក្នុងអាស៊ានដោយផ្អែកលើសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលអាស៊ាន ពិសេសស្តីពីកូវីដ-១៩ នឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ប្រទេសឥណ្ឌូនេស៊ីបានផ្តួចផ្តើមរៀបចំឯកសារទស្សនទាន ស្តីពីការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន(ASEAN Travel Corridor Arrangement) និងបានស្នើប្រទេសជាសមាជិកអាស៊ានផ្តល់ធាតុចូល ឬមតិយោបល់លើឯកសារនេះ៕

អត្ថបទដែលជាប់ទាក់ទង
ព្រឹក​ថ្ងៃ​សុក្រ ទី​៩​តុលាស្អែកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បកស្រាយបំភ្លឺតបទៅនឹងការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី​ ទី​ ចំរើនកុសល ដែលថាកម្លាំងអន្តរាគមន៍គ្មានសិទ្ធិឃាត់យានយន្តល្មើសច្បាប់​
ព័ត៌មានជាតិ
ពិធីសម្ពោធដាក់ឲ្យដំណើរការនូវអាគារថ្មី របស់ធនាគារជាតិកម្ពុជា សាខាខេត្តតាកែវ
ព័ត៌មានជាតិ
ឯកឧត្តម វ៉ី សំណាង អនុញ្ញាតឲ្យក្រុមហ៊ុន TOIC Group Co.Ltd ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ
ព័ត៌មានជាតិ
ស.ស.យ.កខេត្តក្រចេះ ក្រុងពាលីសាងសង់អគារស្នាក់ការ ដើម្បីពង្រឹងការងាររបស់ខ្លួន
ព័ត៌មានជាតិ
កម្មករមួយចំនួននៃក្រុមហ៊ុន ស៊ីនទ្រី បន្តធ្វើកូដកម្មមិនព្រមចេញឡានទៅប្រមូលសំរាមតាមការព្រមព្រៀង រដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី