(ជប៉ុន)៖ ប្រទេសជប៉ុន គ្រោងនឹងលុបចោលបម្រាមហាមឃាត់ការធ្វើដំណើរទៅប្រទេសចំនួន១២ រួមមានទាំងចិននៅខែក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។
ដោយអនុញ្ញាតឱ្យប្រជាជនជប៉ុនធ្វើដំណើរទៅកាន់ប្រទេសចំនួន ១២នោះ ដែលមានដូចជាចិន តៃវ៉ាន់ អូស្រ្តាលី ញូហ្សេឡែន សិង្ហបុរី កូរ៉េខាងត្បូង វៀតណាម និងម៉ាឡេស៊ីជាដើម។
សូមបញ្ជាក់ផងដែលថារដ្ឋាភិបាលជប៉ុនបច្ចុប្បន្នបានហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសនិងតំបន់ចំនួន ១៥៩ និងបានណែនាំឱ្យអ្នកធ្វើដំណើរជៀសវាងពីដំណើរទស្សនកិច្ចដែលមិនចាំបាច់ទៅកាន់ប្រទេសទាំង ១២នោះ៕



