អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ត្រូវបាន​ធ្វើតេស្ត កាលពី​ថ្ងៃទី​១៤​វិច្ឆិកា បាន ១៣០០​នាក់ ក្នុងនោះ ១១៩៥​នាក់ អវិជ្ជមាន​កូ​វីដ​១៩ នៅសល់ ១០៥​នាក់ បន្ត​ពិនិត្យ នៅ​ថ្ងៃទី​១៥​វិច្ឆិកា​នេះ​ទៀត​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា បាន​ចំនួន ១៣០០ សំណាក ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ពិនិត្យ​ធ្វើតេស្ត ចំនួន ១១៩៥ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។ ចំណែក​វត្ថុ​សំណាក​វិភាគ ចំនួន ១០៥ ដែល​នៅសល់ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នឹង​បន្ត​ពិនិត្យ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្តទៀត​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិតពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សរុប​ចំនួន​តេស្ត ដែល​បានធ្វើ​វិភាគ មាន ៣៧៦២ វត្ថុ​សំណាក ( ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត​លើក​ទី​១ ចំនួន ១៧៤១​នាក់ និង​លើក​ទី​២ បាន​ចំនួន ៨២៥​នាក់ និង​តេស្ត​លើក​ទី​៣ បាន​ចំនួន ១១៩៥​សំណាក ) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ០៤​នាក់ ( បាន​រាយការណ៍​ជូន​សាធារណជន​រួចហើយ ) ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​រម្លឹកថា អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ដែលជា​ថ្ងៃ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នឹងត្រូវ​ធ្វើតេស្ត លើក​ទី​៤ ជា​លើកចុងក្រោយ ដើម្បី​រក​មេរោគ​កូ​វីដ​១៩ បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០៕​

អត្ថបទដែលជាប់ទាក់ទង
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក្រើនរម្លឹក​ដល់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ធ្វើតេស្ត លើក​ទី​៤ ជា​លើកចុងក្រោយ នៅ​ថ្ងៃទី​១៨​វិច្ឆិកា
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់តាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​តំណាង​ដឹកនាំ​គណៈប្រតិភូ នាំយក​អំណោយ​ម៉ាស​ចំនួន ២​លាន និង​បរិក្ខារពេទ្យ ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ​
ព័ត៌មានជាតិ
កម្ពុជា ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​អា​មេ​រិ​ក ទាក់ទង​នឹង​ការចោទប្រកាន់ ដែល​គ្មាន​មូលដ្ឋាន​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​កងទ័ពជើងទឹក​ប​រទេស នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​
ព័ត៌មានជាតិ
លោក ខឹម វាសនា អ្នកនយោបាយមាត់ដាច កំពុងសម្រុករៀបចំកន្លែងស្នាក់នៅ ក្នុងចំការឯខេត្តសៀមរាប ដើម្បីប្រារព្ធបុណ្យខួបកំណើត នៅថ្ងៃទី១១ ខែធ្នូ
ព័ត៌មានជាតិ
លិខិតមិត្តអ្នកអាន៖ កឹម សុខា អ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលរស់ក្នុងជីវិតហ៊ឺហានិងប្រណិតភាពក្រោម វោហាសាស្ត្រកាន់តែក្រទៅៗ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ខ្មែរ​យើង ពិតមែនតែ​ក្រ ក៏ប៉ុន្តែ​ចិត្ត​ មិន​ក្រ​ទេ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី