សម្តេច​តេ​ជោ ហ៊ុន សែន​៖ ខ្មែរ​យើង ពិតមែនតែ​ក្រ ក៏ប៉ុន្តែ​ចិត្ត​ មិន​ក្រ​ទេ​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ខ្មែរ​យើង​ពិតមែនតែ​ក្រ ក៏ប៉ុន្តែ​ចិត្ត​មិន​ក្រ​ទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងពេល​សម្តេច បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ម៉ាស ២​លាន និង​សម្ភារៈ​ពេទ្យ​មួយចំនួនទៀត ដល់​ប្រទេស​ឡាវ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ក្នុង​សារ​ជា​សំឡេង កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ខ្មែរ​យើង ពិតមែនតែ​ក្រ ក៏ប៉ុន្តែ​ចិត្ត វា​មិន​ក្រ​ទេ​។ ខ្លះ​គេ​អោយ​យើង​ត្រឹមតែ ២០​ម៉ឺន​ម៉ាស ៣០​ម៉ឺន​ម៉ាស​! ឥឡូវ​យើង​ហ៊ាន​ទៅ​ឲ្យ​ឡាវ ដល់​ទៅ ២​លាន​ម៉ាស​។ អាហ្នឹង យើង​ធ្វើ​ទៅតាម​អ្វី​ដែលជា​សមានចិត្ត​រប​ស់​យើង ចំពោះ​ឡាវ​។ អ្វី​នេះ ដែលជា​កិច្ចការ​មួយ​ដ៏​សំខាន់ សម្រាប់​តួនាទី​យើង​ដែរ កុំ​ឲ្យ​មាន​អ្នកដទៃ​ថា ដូចជា នាយករដ្ឋមន្ត្រី​របស់​សាំង​ហ្គា​ពួ​! ឃើញ​យើង​លិច​ទឹក ហើយ​ប្រាប់​ទូត​យើង​ថា នឹង​ត្រៀម​ជួយ ក្នុងករណី មានការ​ស្នើសុំ​! អាំ​នេះ អត់​សុំ​ទេ​វ៉ើ​យ​! ហើយ​ឡាវ​ក៏​មិនបាន​សុំ​ដែរ ខ្ញុំម្ចាស់​ការ​ឲ្យ​តែម្តង​។ អីចឹង សុំ​ចាត់ចែង​ភ្លាម​!»​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផ្តល់​ម៉ាស ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​ឡាវ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ម៉ាស និង​សម្ភារៈ​ពេទ្យ​ទាំងអស់នេះ នឹងត្រូវ​ដឹកជញ្ជូន​ពី​ភ្នំពេញ តាម​យន្តហោះ​ពិសេស ទៅ​ទីក្រុង​វៀងចន្ទន៍ នៅ​ថ្ងៃ​ចន្ទ ទី​១៦​វិច្ឆិកា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ក្នុង​លិខិត ជូន​នាយករដ្ឋមន្ត្រី​ឡាវ ដែល​បាន​ទូរស័ព្ទ​មក​សួរសុខទុក្ខ​សម្តេច​ថា «​ផ្អែកលើ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ និង​តាមរយៈ​ការ​រួមដៃគ្នា ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម ក្នុងការ​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាងនាម​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស​ចំនួន ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ ទន្ទឹមនេះ ខ្ញុំ​ក៏​សូម​ចាត់តាំង​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល ដើម្បី​នាំយក​អំណោយ​ខាងលើ ទៅ​ទីក្រុង​វៀងចន្ទន៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ តាម​ជើងយន្តហោះ​ពិសេស​។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម ស​.​ប​.​ប​. ឡាវ នឹង​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​»៕​

អត្ថបទដែលជាប់ទាក់ទង
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ កម្លាំងនៃការងារជាក្រុម
ព័ត៌មានជាតិ
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក្រើនរម្លឹក​ដល់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ធ្វើតេស្ត លើក​ទី​៤ ជា​លើកចុងក្រោយ នៅ​ថ្ងៃទី​១៨​វិច្ឆិកា
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់តាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​តំណាង​ដឹកនាំ​គណៈប្រតិភូ នាំយក​អំណោយ​ម៉ាស​ចំនួន ២​លាន និង​បរិក្ខារពេទ្យ ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ​
ព័ត៌មានជាតិ
កម្ពុជា ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​អា​មេ​រិ​ក ទាក់ទង​នឹង​ការចោទប្រកាន់ ដែល​គ្មាន​មូលដ្ឋាន​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​កងទ័ពជើងទឹក​ប​រទេស នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​
ព័ត៌មានជាតិ
លោក ខឹម វាសនា អ្នកនយោបាយមាត់ដាច កំពុងសម្រុករៀបចំកន្លែងស្នាក់នៅ ក្នុងចំការឯខេត្តសៀមរាប ដើម្បីប្រារព្ធបុណ្យខួបកំណើត នៅថ្ងៃទី១១ ខែធ្នូ
ព័ត៌មានជាតិ
លិខិតមិត្តអ្នកអាន៖ កឹម សុខា អ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលរស់ក្នុងជីវិតហ៊ឺហានិងប្រណិតភាពក្រោម វោហាសាស្ត្រកាន់តែក្រទៅៗ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី