សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់តាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​តំណាង​ដឹកនាំ​គណៈប្រតិភូ នាំយក​អំណោយ​ម៉ាស​ចំនួន ២​លាន និង​បរិក្ខារពេទ្យ ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់តាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​តំណាង​ដឹកនាំ​គណៈប្រតិភូ នាំយក​អំណោយ​ម៉ាស​ចំនួន ២​លាន និង​បរិក្ខារ​ពេទ្យ ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ​។ ម៉ាស​ចំនួន ២​លាន និង​បរិក្ខា​ពេទ្យ​មួយចំនួន​នេះ ត្រូវបាន​ដឹកជញ្ជូន​ទៅ​រៀបចំ​ដាក់​យន្តហោះ​រួចរាល់​ហើយ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ 

​តាម​គម្រោង យន្តហោះ​ដឹក​២​លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន​នេះ នឹង​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅកាន់​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​គណៈប្រតិភូ​កម្ពុជា ដែល​នឹងធ្វើ​ដំណើរ​តាម​យន្តហោះ​ពិសេស ដើម្បី​យក​ជំនួយ​ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ រួមមាន ៥​រូប គឺ​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ឯកឧត្តម សុខ សំអាង ឯកឧត្តម ជា វណ្ណា ជំនួយការ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក សុង វិ​ន​តាក់ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ របស់​ក្រសួងសុខាភិបាល​៕  

អត្ថបទដែលជាប់ទាក់ទង
ឡាវ ជា​ប្រទេស​ទី​១០ ក្នុង​អាស៊ាន ដែលមាន​អ្នក​ឆ្លង​កូ​វីដ តិចជាងគេ ត្រឹមតែ ២៤​នាក់ ហើយ​មកដល់​ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា​នេះ ២៣​នាក់ បានជា​សះស្បើយ​
ព័ត៌មានជាតិ
ម៉ាស និង​បរិក្ខារ​ពេទ្យ ដែលជា​អំណោយ​របស់​កម្ពុជា ត្រូវបាន​ដឹក​តាម​យន្តហោះ ទៅដល់​ទីក្រុង​វៀងចន្ទន៍​ហើយ​!
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា មាន ២៨​នាក់​បន្ថែមទៀត ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​កូ​វីដ​១៩ ហើយ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​!
ព័ត៌មានជាតិ
Good News៖ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៥​វិច្ឆិកា​!
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ កម្លាំងនៃការងារជាក្រុម
ព័ត៌មានជាតិ
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក្រើនរម្លឹក​ដល់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ធ្វើតេស្ត លើក​ទី​៤ ជា​លើកចុងក្រោយ នៅ​ថ្ងៃទី​១៨​វិច្ឆិកា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី