អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក្រើនរម្លឹក​ដល់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ធ្វើតេស្ត លើក​ទី​៤ ជា​លើកចុងក្រោយ នៅ​ថ្ងៃទី​១៨​វិច្ឆិកា​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បានចេញ​សារ​ជា​សំឡេង នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បានប្រកាស​ក្រើនរម្លឹក​ដល់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ធ្វើតេស្ត លើក​ទី​៤ ជា​លើកចុងក្រោយ នៅ​ថ្ងៃទី​១៨​វិច្ឆិកា​។​

​លោកជំទាវ ឱ វណ្ណឌី​ន លើកឡើងថា «​អ្នក​ប៉ះពាល់​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា សូម​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ចំនួន ១៤ ថ្ងៃ ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ត់ចត់​ជាទីបំផុត​។ ការបន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​នេះ គឺជា​កិច្ចការ​មួយ ដែលមាន​សារសំខាន់​ណាស់ នៅក្នុង​ដំណាក់កាល ដែល​យើងទាំងអស់គ្នា ត្រូវតែ​ចូលរួមចំណែក​នៅក្នុង​កា​រ​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ចម្លង​នូវ​វីរុស​កូ​វីដ​១៩​នេះ ចូលទៅក្នុង​សហគមន៍​របស់​យើង​»​។​

​លោកជំទាវ ឱ វណ្ណឌី​ន បន្តថា «​ជា​ការពិតហើយ ការធ្វើ​តេស្ត​របស់​យើង លើក​ទី​៣ ដែល​ក្រសួងសុខាភិបាល បាន​ជូន​នូវ​សេចក្តី​ជូន​ព័ត៌មាន ព្រឹក​មិញ​រួចហើយ​នេះ ឃើញថា អ្នក​ទាំងអស់ ដែល​បានទទួល​លទ្ធផល​អវិជ្ជមាន​។ ដូច្នេះ​ជា​លទ្ធផល​មួយ ដែល​ល្អប្រសើរ​សម្រាប់​ព្រះរាជាណាចក្រ​របស់​យើង ក៏ប៉ុន្តែ​យើង​ក៏​ស្ថិតនៅ​ក្នុងស្ថានភាព​មួយ ដែល​យើង​ត្រូវតែ​បន្ត​ការប្រុងប្រយ័ត្ន​របស់​យើង​ខ្ពស់​ជានិច្ច​។ ជាពិសេស​ទៀត នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ដែល​យើង​នឹង​ឈានទៅដល់​ការធ្វើ​តេស្ត​លើក​ទី​៤ ដែល​ជាការ​ធ្វើតេស្ត​ចុងបញ្ចប់​នេះ គឺជា​ដំណាក់កាល​សំខាន់​ចាំបាច់​ជាទីបំផុត ដែល​ក្រសួងសុខាភិបាល និង​រូបខ្ញុំ​ផ្ទាល់ សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន​អ្នកសារព័ត៌មាន ក៏​ដូច​លោកអ្នក ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា សូមមេត្តា​អត់ធ្មត់​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់ខ្លួន​ឲ្យ​បាន​គ្រប់​ចំនួន​ថ្ងៃ ហើយ​សូម​អំពាវនាវ​ឲ្យ​មក​ធ្វើតេស្ត​លើក​ទី​៤ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឲ្យ​បាន​គ្រប់ៗ​គ្នា​»។

ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកានេះថា នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា បាន​ចំនួន ១៣០០ សំណាក ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ពិនិត្យ​ធ្វើតេស្ត ចំនួន ១១៩៥ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។ ចំណែក​វត្ថុ​សំណាក​វិភាគ ចំនួន ១០៥ ដែល​នៅសល់ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នឹង​បន្ត​ពិនិត្យ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្តទៀត​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិតពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សរុប​ចំនួន​តេស្ត ដែល​បានធ្វើ​វិភាគ មាន ៣៧៦២ វត្ថុ​សំណាក ( ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត​លើក​ទី​១ ចំនួន ១៧៤១​នាក់ និង​លើក​ទី​២ បាន​ចំនួន ៨២៥​នាក់ និង​តេស្ត​លើក​ទី​៣ បាន​ចំនួន ១១៩៥​សំណាក ) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ០៤​នាក់ ( បាន​រាយការណ៍​ជូន​សាធារណជន​រួចហើយ ) ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​រម្លឹកថា អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ដែលជា​ថ្ងៃ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នឹងត្រូវ​ធ្វើតេស្ត លើក​ទី​៤ ជា​លើកចុងក្រោយ ដើម្បី​រក​មេរោគ​កូ​វីដ​១៩ បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ​នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ​នៅក្រុងសៀមរាប ​នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ​
ព័ត៌មានជាតិ
ឡាវ ជា​ប្រទេស​ទី​១០ ក្នុង​អាស៊ាន ដែលមាន​អ្នក​ឆ្លង​កូ​វីដ តិចជាងគេ ត្រឹមតែ ២៤​នាក់ ហើយ​មកដល់​ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា​នេះ ២៣​នាក់ បានជា​សះស្បើយ​
ព័ត៌មានជាតិ
ម៉ាស និង​បរិក្ខារ​ពេទ្យ ដែលជា​អំណោយ​របស់​កម្ពុជា ត្រូវបាន​ដឹក​តាម​យន្តហោះ ទៅដល់​ទីក្រុង​វៀងចន្ទន៍​ហើយ​!
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា មាន ២៨​នាក់​បន្ថែមទៀត ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​កូ​វីដ​១៩ ហើយ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​!
ព័ត៌មានជាតិ
Good News៖ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៥​វិច្ឆិកា​!
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ កម្លាំងនៃការងារជាក្រុម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី