(ភ្នំពេញ)៖ តាមតួលេខនៅក្នុងវេបសាយ www.worldometers.info បង្ហាញថា ប្រទេសឡាវ មានអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១០។ គិតមកដល់ព្រឹកថ្ងៃទី១៦វិច្ឆិកានេះ ឡាវ មានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែ ២៤នាក់។ ក្នុងនោះ មាន ២៣នាក់ ជាសះស្បើយ និងម្នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ ឡាវ មិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ដូចកម្ពុជាយើងដែរ។ ឡាវ មានប្រជាជនសរុបជាង ៧លាន ៣សែននាក់។
វេបសាយ www.worldometers.info បានបង្ហាញតួលេខពីអ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១០ រួមមាន៖
១-ឥណ្ឌូនេស៊ី មានអ្នកឆ្លង ៤៦៧ ១១៣នាក់។ ស្លាប់ ១៥ ២១១ នាក់ និងជាសះស្បើយ ៣៩១ ៩៩១ នាក់
២-ហ្វីលីពីន មានអ្នកឆ្លង ៤០៧ ៨៣៨ នាក់។ ស្លាប់ ៧ ៨៣២នាក់ និងជាសះស្បើយ ៣៧៤ ៣២៩ នាក់
៣-ភូមា មានអ្នកឆ្លង ៦៨ ៩៩៤នាក់ ស្លាប់ ១ ៥៧៧នាក់ និងជាសះស្បើយ ៥២ ៣៥១ នាក់
៤-សិង្ហបុរី មានអ្នកឆ្លង ៥៨ ១១៩នាក់ ស្លាប់ ២៨នាក់ និងជាសះស្បើយ ៥៨ ០២៩នាក់
៥-ម៉ាឡេស៊ី មានអ្នកឆ្លង ៤៧ ៤១៧នាក់ ស្លាប់ ៣០៩នាក់ និងជាសះស្បើយ ៣៤ ៧៨៥នាក់
៦-ថៃ មានអ្នកឆ្លង ៣ ៨៧៤នាក់ ស្លាប់ ៦០នាក់ និងជាសះស្បើយ ៣៧១៥នាក់
៧-វៀតណាម មានអ្នកឆ្លង ១ ២៨១នាក់ ស្លាប់ ៣៥នាក់ និងជាសះស្បើយ ១១០៣នាក់
៨-កម្ពុជា មានអ្នកឆ្លង ៣០២នាក់ ជាសះស្បើយ ២៨៩នាក់
៩-ព្រុយណេ មានអ្នកឆ្លង ១៤៨នាក់ ស្លាប់ ៣នាក់ និងជាសះស្បើយ ១៤៥នាក់
១០-ឡាវ មានអ្នកឆ្លង ២៤នាក់ ជាសះស្បើយ ២៣នាក់៕



