សម្ដេចក្រឡាហោម ស ខេង បង្ហាញលទ្ធផលការងារដោះស្រាយចំពោះមតិយោបល់ ​​និងសំណូមពរតាម​ហ្វេ​ស​ប៊ុ​កបានចំនួន​ ៣៣ករណី និងកំពុងដោះស្រាយ ១៨៧ករណី​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានបង្ហាញអំពីលទ្ធផលការងារក្នុងខែតុលា របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេច។

បើតាមតារាងលទ្ធផលប្រចាំខែតុលា ឆ្នាំ២០២០ អង្គភាពទទួលដោះស្រាយចំនួន ៨អង្គភាព បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ៣៣ករណី និង ១៨៧ករណីទៀត កំពុងដោះស្រាយ។

សម្ដេចក្រឡាហោម បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់សម្រេច ក្នុងន័យរួមគ្នាដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្ដល់ជាព័ត៌មាន មតិយោបល់ សំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច ដែលបានបង្ហាញពីការលើកតម្កើងសិទ្ធិសេរីភាព ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ សមស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍សង្គមជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង
លោក ម៉ម សូណង់ដូ លោក ញឹក ប៊ុនឆៃ និង​លោក កែម រិ​ទ្ធិ​សិត បង្កើត «​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​»
ព័ត៌មានជាតិ
TOP NEWS: នាយករដ្ឋមន្ដ្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន អំពីការផ្តល់ជំនួយសប្បុរធម៌ម៉ាសចំនួន២លាន និងបរិក្ខាពេទ្យសម្រាប់ប្រឆាំងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
អំណោយម៉ាសចំនួន ២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន​ ១២មុខរបស់កម្ពុជា​ ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវហើយ​
ព័ត៌មានជាតិ
​កម្ពុជា​សម្រេចជ្រើសរើសឈុត​​ «ព្រះថោងតោងស្បៃនាងនាគ» ​ដើម្បី​បង្ហាញដល់ពិភពលោក​ ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅទីក្រុងបាងកក​
ព័ត៌មានជាតិ
ប្រតិភូកម្ពុជាដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ បាននាំម៉ាស២លាន១សែន និងបរិក្ខារពេទ្យទៅដល់ប្រទេសមិត្តឡាវហើយ
ព័ត៌មានជាតិ
​សូមជួយត្រេកអរ! ​ក្មេងប្រណាំងកង់ដែលល្បីខ្លាំងលើបណ្តាញសង្គម​ ទទួលបានអាហារូបករណ៍ ១០០% ​នៅសាលាឯកជនមួយ​ រហូតដល់ចប់ថ្នាក់ទី១២
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី