(ថៃ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចូលរួមអនុវត្តសេដ្ឋកិច្ចការទូត ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ឯកឧត្តម អ៊ូកសោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងភរិយា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ 10th Thai Silk Road to the World 2020 ដែលរៀបចំឡើងនៅវិមានរដ្ឋាភិបាលថៃ ក្រោមអធិបតីភាព ឯកឧត្តម វិស្ណុ គ្រឿង៉ាម ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ។
នៅក្នុងឱកាសនោះ ក្នុងជាសមាជិកមួយរូបនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ខាងលើ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនអង្គប្រជុំ អំពីការចូលរួមរបស់កម្ពុជាតាមរយៈការជ្រើសរើសឈុត «ព្រះថោងតោងស្បៃនាងនាគ» ដែលជាម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញជូនដល់ពិភពលោក ជាមួយបណ្តាអង្គទូត និងតារាបង្ហាញម៉ូតអាជីពប្រមាណជាង ១០០ ដែលគ្រោងនឹងរៀបចំឡើងក្នុងដើមខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាងកក៕




