ប្រតិភូកម្ពុជាដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ បាននាំម៉ាស២លាន១សែន និងបរិក្ខារពេទ្យទៅដល់ប្រទេសមិត្តឡាវហើយ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដឹកម៉ាសចំនួន ២លាន ១សែនម៉ាស និងបរិក្ខារពេទ្យ១២មុខ ទៀត តាមយន្តហោះពិសេសទៅជួយមិត្តឡាវ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតពិភពលោកគួរអោយបារម្ភខ្លាំងបំផុត ហើយមកទល់ពេលនេះមិនទាន់មានថ្នាំការពារព្យាបាលនៅឡើយទេ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលក៏បានអញ្ជើញធ្វើដំណើរអមសម្តេចពិជ័យផងដែរ។ ប្រតីិភូបានទៅដល់ប្រទេសឡាវដោយសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថាអំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 1។

សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិកម្ពុជា និងប្រជាជនឡាវចៀសផុតពីជំងឺឆ្លងកូវីដទាំងអស់គ្នា «ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក»៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​ទៀត ក្នុងនោះ មាន​ម្នាក់ ជា​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា គឺ​ឯកឧត្តម សួស យ៉ា​រ៉ា​
ព័ត៌មានជាតិ
ឯកឧត្ដម ជិន ម៉ាលីន៖ គ្មានការធ្វើទុក្ខ បុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ
ព័ត៌មានជាតិ
លោក ម៉ម សូណង់ដូ លោក ញឹក ប៊ុនឆៃ និង​លោក កែម រិ​ទ្ធិ​សិត បង្កើត «​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​»
ព័ត៌មានជាតិ
TOP NEWS: នាយករដ្ឋមន្ដ្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន អំពីការផ្តល់ជំនួយសប្បុរធម៌ម៉ាសចំនួន២លាន និងបរិក្ខាពេទ្យសម្រាប់ប្រឆាំងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
អំណោយម៉ាសចំនួន ២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន​ ១២មុខរបស់កម្ពុជា​ ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវហើយ​
ព័ត៌មានជាតិ
​កម្ពុជា​សម្រេចជ្រើសរើសឈុត​​ «ព្រះថោងតោងស្បៃនាងនាគ» ​ដើម្បី​បង្ហាញដល់ពិភពលោក​ ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅទីក្រុងបាងកក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី